ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដំរី១៤ក្បាលនៅតំបន់អង្គរនឹងលែងផ្តល់សេវាដឹកជញ្ជូនភ្ញៀវចាប់ពីដើមឆ្នាំ២០២០តទៅ
× សៀមរាប៖ ចាប់ពីឆ្នាំ២០២០តទៅ សត្វដំរីដែលកំពុងបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវនៅក្នុងរមណីយដ្ឋានអង្គរចាប់ពីដើមទ.សឆ្នាំ២០០០មកនោះ នឹងលែងមានវត្តមានតទៅទៀតហើយ។ នេះជាកិច្ចព្រមព្រៀងមួយរវាងក្រុមហ៊ុនដំរីដែលមានម្ចាស់ជាជនជាតិបារាំង និងភាគីអាជ្ញាធរជាតិអប្សរា។ អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថានេះជាគោលការណ៍រួមរបស់ភាគីទាំង២ក្នុងបំណងដើម្បីអភិរក្សសត្វដំរីនៅកម្ពុជា។ លោក ឡុង កុសល បានបញ្ជាក់ថា ភាគីពាក់ព័ន្ធបាននិងកំពុងរៀបចំទីតាំងសមរម្យដើម្បីអភិរក្សសត្វដំរីទាំងនេះ ក៏ដូចជាដើម្បីរៀបចំសម្រាប់ភ្ញៀវចូលទស្សនាផងដែរ។ សត្វដំរីដែលកំពុងបម្រើសេវាដឹកជញ្ជូនភ្ញៀវសរុបមានចំនួន ១៤ក្បាល ដែលដឹកជាប្រចាំថ្ងៃនៅជុំវិញប្រាសាទបាយ័ន ខ្លោងទ្វារទន្លេអុំ និងភ្នំបាខែង៕
ព័ត៌មានលម្អិត សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំនៅខេត្តសៀមរាប និងលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដូចតទៅ
Tag:
ដំរី
អង្គរវត្ត
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com