កម្ពុជា​-​ចិន​៖ People to people connection គឺជា​រឿង​សំខាន់ តែ​លំបាក​!
រូបត្លុក
សង្គមជាតិ
កម្ពុជា​-​ចិន​៖ People to people connection គឺជា​រឿង​សំខាន់ តែ​លំបាក​!
30, Jun 2019 , 7:59 am        
រូបភាព
 
​ភ្នំពេញ​៖ ក្នុង​កម្រិត​ថ្នាក់ដឹកនាំ​, ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជា​មាន​និ​ត​ចិន ស្ថិតក្នុង​ចំណុច​ល្អប្រសើរ​បំផុត​។ ក្នុង​ទំនាក់ទំនង​ការទូត​, កម្ពុជា​-​ចិន គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ (Comprehensive Strategic Partnership)​។ ហើយ​បើ​និយាយ​ពី​ទំនាក់​ទំនងជា​មិត្តភាព​រវាង កម្ពុជា​-​ចិន វិញ គេ​ពិ​ពណ៍​នា​ថា មាន​លក្ខណៈ​រឹងមាំ​ដូច​ដែកថែប (Ironclad friendship)​។ ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម​រវាង​ប្រទេស​កម្ពុជា​ក៏​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដែរ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គេ​សង្កេតឃើញថា អារម្មណ៍ និង​ផ្នត់គំនិត​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ចិន​មួយចំនួន​ហាក់​មិនទាន់​ស៊ីចង្វាក់​គ្នា​នៅឡើយ​ទេ​។ ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅ​ពេញចិត្ត​របៀបរបប​លោក​សេរី (​លោកខាងលិច​) ច្រើនជាង​។ ដូច្នេះ ដើម្បី​ច្របាច់​អារម្មណ៍​ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​ស៊ីគ្នា ឲ្យ​ចូល​ធ្លុង​គ្នា​, ទំនាក់ទំនង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ (People to people connection) គឺជា​រឿង​សំខាន់​៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com