កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ Rapinoe ដែលឈ្លោះជាមួយ ត្រាំ ស៊ុត២គ្រាប់ឲ្យអាមេរិកឈ្នះបារាំង ឡើងវគ្គ១/២
× ប្រធានក្រុម Megan Rapinoe បានស៊ុតបាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិកយកឈ្នះម្ចាស់ផ្ទះបារាំង ២-១ ដើម្បីឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Women's World Cup ឆ្នាំ២០១៩។ Rapinoe នេះឯង គឺជាអ្នកឆ្លងឆ្លើយរិះគន់គ្នាទល់នឹងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នាពេលថ្មីៗនេះដែរ។
សម្រាប់ជំនួបវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃទី២៨ ខែមិថុនា ខ្សែប្រយុទ្ធ Rapinoe ជាអ្នកសម្រេចទី២គ្រាប់ឲ្យអាមេរិកនៅនាទី ៥ និង ៦៥ មុនពេល កីឡាការិនី Wendie Renard តាមឲ្យបារាំង១គ្រាប់វិញនៅនាទី៨១។
ជ័យជន្នះនេះបាននាំឲ្យម្ចាស់ការពារតំណែងជើងឯកឡើងទៅជួបអង់គ្លេសដែលបានកៅអីទៅវគ្គ១/២ផ្តាច់ព្រ័ត្រមុនគេ ក្រោយឈ្នះន័រវែស ៣-០។
ខ្សែប្រយុទ្ធ Rapinoe វ័យ៣៣ឆ្នាំ ធ្លាប់ទាស់សម្តីគ្នាជាមួយលោក ត្រាំ ដោយនិយាយប្រាប់ក្រុមសារព័ត៌មានថា នាងនឹងមិនទៅជាន់សេតវិមានទេ បើសិនអាមេរិកឈ្នះពាន World Cup ឆ្នាំ២០១៩ នេះ។
ចំណែកេលោកប្រធានាធិបតីអាមេរិក ក្រោយពីលឺបែបនេះ ក៏បានឆ្លើយតបតាមរយៈបណ្តាញសង្គម Twitter ដោយប្រាប់ទៅកីឡាការិនីរូបនេះថាឲ្យចេះគោរព «ប្រទេសជាតិផង» និងថែមទាំងថា «ចាំឈ្នះពានជាមុនសិនទៅ សឹមនិយាយបែបនេះ»៕
Tag:
World Cup Women
Megan Rapinoe
© រក្សាសិទ្ធិដោយ thmeythmey.com