កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប៉េ​រូ ប៉េ​ណា​ល់​ទី​ឈ្នះ​អ៊ុយ​រូ​ហ្គា​យ ដើម្បី​ទៅ​ជួប​ស៊ី​លីវ​គ្គ​១/២​ផ្តាច់ព្រ័ត្រ​
30, Jun 2019 , 10:49 am        
រូបភាព
 ​ប៉េ​រូ​បាន​ទម្លាក់​ម្ចាស់​ជើងឯក​ច្រើនជាងគេអ៊ុយ​រូ​ហ្គា​យ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៤-៥ ដើម្បី​ឡើងទៅ​ប៉ះ​ស៊ី​លី​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៃ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩​។​

អត្ថបទទាក់ទង
 
 នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ និង អ៊ុយ​រូ​ហ្គា​យ​ដែលជាម្ចាស់ពានប្រចាំតំបន់អាមេរិកឡាទីននេះរហូត១៥សម័យ បានបញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី​ដោយ​លទ្ធផល ០-០​។ ក្រុម​ទាំងពីរ​តម្រូវ​ឲ្យ​មានការ​ទាត់​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​ដើម្បី​យក​មួយក្រុម​ទៅ​វគ្គ​បន្ត​ដោយ ប៉េ​រូ បាន​យកឈ្នះ​អ៊ុយ​រូ​ហ្គា​យ​ក្នុង​លទ្ធផល ៥-៤​។​
 
​ប៉េ​រូ​ជា​ក្រុម​ចុងក្រោយ​គេ​ដែល​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ហើយក៏​ត្រូវ​តទល់​គ្នា​ជាមួយ​ម្ចាស់​ជើងឯក​ចាស់​ស៊ី​លី​ផងដែរ​។ អា​ហ្ស​ង់​ទីន​ត្រូវ​ជួប​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ដើម្បី​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ប្រចាំ​ទ្វីបអាមេរិក​ខាងត្បូង​ឆ្នាំ​២០១៩​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com