អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ នឹង​ជួប​លោក គីម ជា​លើក​ទី​បី​នៅ​តំបន់​គ្មាន​កងទ័ព​
30, Jun 2019 , 11:16 am        
រូបភាព
រូបភាព NK News
រូបភាព NK News
​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅឯ​ភូមិ​ប៉ាន់​មុន​ជុម​នៃ​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​។ នេះ​ជា​លើក​ទី​បី​ដែល​លោក ត្រាំ និង​លោក គីម ជួបគ្នា បន្ទាប់ពី​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី ខែមិថុនា ឆ្នាំ​២០១៨ និង​លើក​ទី​ពីរ​នៅ​វៀតណាម ខែកុម្ភៈ ឆ្នាំ​២០១៩ ។

 
​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​ដើម្បី​ជួបគ្នា​មែន​។ លោក ត្រាំ បាន​ផ្ញើ​សារ​អញ្ជើញលោក គីម អំឡុងពេល​ស្នាក់នៅ​ទឹកដី​ជប៉ុន​នៅឡើយ​។ ប៉ុន្តែ​លោក ត្រាំ មិន​ចាត់ទុក​ការជួបគ្នា​នេះ ជា​ជំនួប​កំពូល​ឡើយ តែ​ជាការ​ចាប់ដៃ​ប៉ុណ្ណោះ​។ 

បើតាមទីភ្នាក់ងារព័ត៌មាន AFP លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ប្រកាសថា​ លោក ត្រាំ និងលោក គីម នឹងជួបគ្នានៅថ្ងៃទី៣០ ខែមិថុនា នៅតំបន់ខណ្ឌចែកឧបទ្វីបកូរ៉េ។
 
​នា​ជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន លោក ត្រាំ លើកឡើងថា ទាំង​លោក និង​លោក គីម សុទ្ធតែ​ចង់​មុខ​គ្នា​ដូចគ្នា​។ លោក​ក៏​រំពឹងថា ជំនួប​នេះ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​ អ្វីគូរឲ្យចាប់អារម្មណ៍នោះ លោក ត្រាំ ក៏បើកលទ្ធភាពក្នុងការឈានជើងជាន់ទឹកដីកូរ៉េខាងជើងផងដែរ​ បើលោក គីម អញ្ជើញនោះ។ 
 
​ដំណើរ​ទៅ​តំបន់​គ្មាន​យោធា​ដែល​បែងចែក​ទឹកដី​កូរ៉េ​ជា​ពីរ​របស់លោក ត្រាំ ធ្វើឡើង​បន្ទាប់ពី​លោក​ខកខាន​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ឆ្នាំ​២០១៨ ដែល​កាលនោះ​អ​ព្ទ​ធ្លាក់​ខ្លាំងពេក​។ លោក ត្រាំ អមដំណើរ​ដោយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ប៉ុន្តែ​លោក មូ​ន មិន​ជួប​លោក គីម ឡើយ​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com