បទ រលកខ្ទប់ច្រាំង ប៉ាក់កាខ្មៅ
-ល្បីកក្រើក ល្បើកកក្រោះ អស់អាប់មុខ
រៀងទំនុក រុកទំនៀម ត្រៀមដោះស្រាយ
តទៅមុខ ទុកទៅមាន រៀនខ្វល់ខ្វាយ
ត្រូវត្រៀមកាយ ត្រាយត្រៀមកិច្ច ច្បិចច្បាស់ច្បង។
-ផ្តើមចេះចាំ ផ្តាំចេះចោទ ផ្តោតខុសត្រូវ
ត្រាច់ត្រង់ផ្លូវ ត្រូវត្រង់ផ្លោះ ច្រោះសៅហ្មង
ដឹងដំណាល ដាលដំណក់ ដក់ចិត្តចង
ត្រៀមចំណង ត្រងចំណាំ ចាំទទួល។
-ចាប់បណ្តុះ ចុះបណ្តាក់ ចាក់ចំណេះ
ចាប់ហ៊ានកេះ ចេះហ៊ានកាយ ឆាយក្តីក្តួល
ឈប់បំពាន ឈានបំពោក ឈ្ងោកចាំស្រួល
ស្រុះទទួល ស្រួលទទូច ស្ទូចស្ទង់កិច្ច។
-ស្ទាទម្លុះ ស្ទុះទម្លាយ ស្ពាយទម្លាប់
រៀនផ្សារភ្ជាប់ រាប់ផ្សារភ្ជិត គិតច្បាមច្បិច
ចាំឲ្យច្បាស់ ចាស់ឲ្យច្បាំង តាំងល្បោយល្បិច
ការណ៍ដូចម្តេច កិច្ចដូចម្តា ហាទទួល៕