ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
តើ​គួរ​ដាក់​ខ្យល់​សំឡេង​មូលភេទ «​អ​» «​អ៊​» របស់​ខ្មែរ ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែរ​ទេ​? (ភាគ២)
30, Jun 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា កំពុងដំណើរការ​រៀប​ចំ​«​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​សរសេរ និង​ការអាន​ឲ្យ​បាន​ត្រឹមត្រូវ​។​


​និយាយ​ដោយឡែក​ទាក់ទង​នឹង​«​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ​» លោក​បណ្ឌិត ហ៊ាន សុខុម បាន​បញ្ជាក់ថា មូលហេតុ​នៃ​ការរៀបចំ​ឲ្យ​មានការ​សរសេរ​ជា​ភាសា​ខ្មែរ​បែបនេះ ដោយសារតែ​ពាក្យ​បរទេស​មួយចំនួន គេ​អាច​បកស្រាយ​សង​ត្រឡប់​គ្នា​ទៅវិញទៅមក​បាន ប៉ុន្តែ​ពាក្យ​ខ្លះ មិន​សង​ឲ្យ​គ្នា​បាន​។ ឧទាហរណ៍ ពាក្យ «Computer» ដែល​ពលរដ្ឋ​និយម​សរសេរ​ជា​ភាសា​ខ្មែរ «​កុំព្យូទ័រ​»​។ ចំណែក​ពាក្យ «Acid» ដែល​សរសេរ​ជា​ភាសា​ខ្មែរ «​អាស៊ីដ​» «​អាស៊ីត​» ឬ​ពាក្យ «Gas» ដែល​អ្នកខ្លះ​សរសេរ «​ហ្កា​ស​» «​ហ្គាស​» ជាដើម​។ ដោយសារតែ​បញ្ហា​មិនទាន់​ចុះសម្រុង​នៃ​ការ​សរសរ​នេះហើយ ទើប​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភា រៀបចំ​ឲ្យ​មានការ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ​។​
 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា និង​លោក ហ៊ាន សុខុម ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៃ​រាជបណ្ឌិត្យសភា ដូចតទៅ​៖




​និយាយ​ពី​រឿង​រៀបចំ​«​ការ​កត់​សូរ​ភាសាបរទេស​ជា​អក្សរ​ខ្មែរ និង​ការ​កត់​សូរ​ភាសា​ខ្មែរ​ជា​អក្សរ​ឡាតាំង​បែប​ខ្មែរ​» គឺជា​រឿង​មួយ​។ ប៉ុន្តែ​រឿង​មួយទៀត​នោះ គឺ​ភាសា​ខ្មែរ នៅមាន​លក្ខណៈពិសេស​មួយ ត្រង់​ខ្យល់​សំឡេង​មូលភេទ «​អ​» «​អ៊​» ។ ត្រង់ចំណុច​នេះ​លោក​បណ្ឌិត ហ៊ាន សុខុម បាន​និយាយថា ក្នុង​ក្រុម​សូ​ភាសា​លើ​ពិភពលោក គឺ​មានតែ​ប្រទេស​កម្ពុជា​ទេ ដែលមាន​ខ្យល់​សំឡេង​មូលភេទ «​អ​» «​អ៊​»​នេះ​។ 
 
​នៅពេល​សួរថា តើ​កម្ពុជា​គួរតែ​ចុះបញ្ជី​ខ្យល់​សំឡេង​មូលភេទ «​អ​» «​អ៊​» នៅក្នុង​អង្គការ​យូណេស្កូ​ដែរ​ទេ​? លោក ហ៊ាន សុខុម បាន​និយាយថា វា​ជា​កិច្ចការ​បន្ទាប់​ទៀត​ដែល​ត្រូវធ្វើ ហើយក៏​អាស្រ័យ​លើ​ការយល់ឃើញ​របស់​រដ្ឋា​ភិ​បាល​ផងដែរ​។ 
 

Tag:
 ហ៊ាន សុខុម​
  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
  អក្សរ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com