មនុស្សជាច្រើន ជាពិសេសកុមារ និងយុវវ័យប្រហែលជាមិនធ្លាប់មាន រោគសញ្ញាក្នុងពេលកើត ជំងឺគ្រុនឈាមកម្រិតស្រាលទេ។ ប៉ុន្តែរោគសញ្ញានឹងកើតឡើងនៅរយៈពេល ៤ ទៅ១០ថ្ងៃក្រោយពី ត្រូវបានមូសមានជំងឺខាំរួច។
រោគសញ្ញារបស់ជំងឺគ្រុនឈាមមានដូចជា៖
- ក្តៅខ្លួនចាប់ពី ៤១អង្សាសេឡើងទៅ
- ឈឺក្បាល
- ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់
- ឈឺនៅខាងក្រៅភ្នែក
អ្នកក៏ប្រហែលជាមានរោគសញ្ញាផ្សេងទៀតដូចជា៖
- ចេញកន្ទួលក្រហមៗពេញខ្លួន
- ក្អួត និងចង្អោរ
- ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ
អ្នកជំងឺភាគច្រើនជាឡើងវិញក្នុងរយៈពេលមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ករណីខ្លះ រោគសញ្ញារបស់វានឹងកាន់តែធ្ងន់ធ្ងរ ហើយអាចគំរាមកំហែងដល់ជីវិតទៀតផង។ សរសៃឈាមច្រើនតែខូចខាត និងហូរឈាមចេញ ហើយចំនួននៃកោសិកាសម្រាប់ធ្វើឲ្យឈាមកកក៏ថយចុះផងដែរ ដូច្នេះវាអាចនឹងធ្វើឲ្យមាន៖
- ការហូរឈាមចេញពីច្រមុះ និងមាត់
- ឈឺពោះធ្ងន់ធ្ងរ
- ក្អួតជាប់រហូត
- ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ
- មានបញ្ហានៅសួត, ថ្លើម និងបេះដូង
សូមឆាប់ទីមន្ទីរពេទ្យឬនាំកូនទៅមន្ទីរពេទ្យ បើសិនជាមានរោគសញ្ញាដូចខាងលើនិងសង្ស័យ ថាមានជំងឺគ្រុនឈាម៕
ត្រួតពិនិត្យដោយ www.health.com.kh