អត្ថបទពាណិជ្ជកម្ម
ផលិតផល​ស៊ីម៉ងត៍​ថ្មី​«​អូដ្ឋ​រឹងមាំ​»​របស់​ក្រុមហ៊ុន ជីប ម៉ុង​អុីន​ស៊ី ស៊ី​មេន ដាក់​សម្ពោធ​ជា​ផ្លូវការ​
01, Jul 2019 , 10:43 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៩៖​ក្រុមហ៊ុន​ជីប ម៉ុង អ៊ី​ន​ស៊ី​ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) ដែលជា​ក្រុមហ៊ុន​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ និង​មោទនភាព បញ្ចេញ​ផលិតផល​ស៊ីម៉ងត៍​ម៉ាក​ថ្មី​«​អូដ្ឋ​រឹងមាំ​»​ក្រោម​ពាក្យស្លោក «​សាងសង់​កាន់តែ​រឹងមាំ សាងសង់​ដោយ​មោទនភាព​»​។ ផ​លលិត​ផល​ថ្មី​នេះ បានដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ចែកចាយ​នៅលើ​ទីផ្សារ​ជា​ផ្លូវការ ចាប់ពី​ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ​។
 
​ក្រោយ​សម្ពោធ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ជាង​១​ឆ្នាំ ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី បាននិងកំពុង​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស លើ​ការពង្រឹង​គុណភាព និង​បង្កើត​ផលិតផល​ថ្មី​ប្រកបដោយ​ការច្នៃប្រឌិត និង​មានការ​ទទួលស្គាល់​ពី​ថ្នាក់​តំបន់ ចំពោះ​សមត្ថភាព​ដំណើរការ​រោងចក្រ​ដ៏​ទំនើប​និង​ធំជាងគេ​នៅក្នុង​តំបន់​។  


 
​លោក Nicolas GEORGE នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជីបម៉ុង អ៊ិ​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) បាន​មានប្រសាសន៍ថា បន្ទាប់ពី​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​ទូក​មាស បាន​បើកសម្ពោធ​កាលពីដើមឆ្នាំ​២០១៨ សកម្មភាព​ផលិត​ស៊ីម៉ងត៍​អូដ្ឋ បានរួម​ចំណែក​យ៉ាងសកម្ម ក្នុង​វិស័យ​សំណង់​របស់​ប្រទេស​កម្ពុជា ជាពិសេស​ការរួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ស៊ីម៉ង់ត៍ ពី​បរទេស ដោយសារ​សព្វថ្ងៃនេះ រោងចក្រ​ស៊ីម៉ងត៍​ជីប ម៉ុង អ៊ី​ន​ស៊ីន មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​ប្រកបដោយ​គុណភាព​ខ្ពស់ ជាង​៥៥០០​តោន ក្នុង​១​ថ្ងៃ​។ 
 
​លោកនាយក​ប្រតិបត្តិ បាន​បន្ថែមថា ការដាក់ចេញ​នូវ​ផលិតផល​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​តម្រូវការ​ទីផ្សារ​មានការ​កើនឡើង ជាពិសេស​អតិថិជន​ស្វែង​រកតែ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ រក្សា​នូវ​ភាពរឹងមាំ គង់វង្ស ដូចនេះ​ស៊ីម៉ងត៍​អូដ្ឋ នឹង​ក្លាយជា​ជម្រើស​ដ៏​ចាំបាច់ សម្រាប់​ការងារ​គ្រឿង​បង្គុំ ក្នុង​វិស័យ​សំណង់ ដូចជា ផ្នែក​គ្រឹះ សសរ ធ្នឹម ប្លង់​សេ ជាដើម​។ 


 
​លោក Nicolas GEORGE បញ្ជាក់​៖«​យើង​តែងតែ​ផ្គត់ផ្គង់​ស៊ីម៉ងត៍ មិន​ត្រឹមតែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់នូវ​ភាពងាយស្រួល​លាយ និង​ចាក់ ដែល​អាចជួយ​បង្កើនល្បឿន​ការងារ​ជាងសំណង់ និង​ផ្តល់​ភាព​រលោង​ដល់​ផ្ទៃ​សំណង់​ទៀតផង​។ សម្រាប់​ស៊ីម៉ងត៍​អូដ្ឋ​រឹងមាំ​នេះ​វិញ វា​នឹង​ផ្តល់នូវ​បេតុង​គ្មាន​ភាព​ស្ពោត សំណង់​ជាប់​បានយូរ ចេញ​ជ្រុង​ពេញ​ល្អ និង​ជាប់​ធន់ ហើយ​កាត់បន្ថយ​ការជួសជុល​ថែម​ទៀតផង​»​។ 
 
​នាយក​ប្រតិបត្តិ​លោក  Nicolas GEORGE បាន​បន្តថា ចំពោះ​ការបង្កើត​អ្វីមួយ ក្រុមហ៊ុន​តែងតែ​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ដែល​ពឹង​អាស្រ័យ​គ្នា​ទៅវិញទៅមក​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ទន្ទឹមនឹងនេះ ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ជីប ម៉ុង អ៊ី​ន​ស៊ី  ត្រូវបាន​បង្កើតឡើង​ស្របតាម​កម្រិតស្តង់ដារ ASTM 1157 របស់​អាមេរិក និង TIS 2594-2556 របស់​ប្រទេស​ថៃ ដើម្បី​ធានា​ការកាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ដើម្បី​គាំទ្រ​ដល់​បរិស្ថាន​បៃតង​។ 


 
​ជាមួយ​ការប្តេជ្ញា ជំរុញ​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​យ៉ាងហោចណាស់​១០% នៅត្រឹម​ឆ្នាំ​២០២២ ក្រុមហ៊ុន​ជីប ម៉ុង​អ៊ី​ន​ស៊ី ក៏​ទើប​ឈ្នះ​ពានរង្វាន់​ឧស្សាហកម្ម​ស៊ីម៉ងត៍​ឆ្នាំ​២០១៩ គឺ​«​ពាន​ឧត្តមភាព​៖​រោងចក្រ​ផលិត​ស៊ីម៉ងត៍​២០១៩» ដែល​ផ្តល់​ដោយ​ទស្សនា​វ​ដ្តី​ស៊ីម៉ងត៍​អន្តរជាតិ មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស នៅឯ​សន្និសីទ Cemtech ២០១៩ ប្រចាំ​តំបន់​អាស៊ី នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៧ ដល់ទី​១៩​ខែមិថុនា ២០១៩ ដោយ​ផ្តោតលើ​ប្រធានបទ​៖«​មាគ៌ា​ឆ្ពោះទៅ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​នាពេល​អនាគត​»​។ CMIC ក៏​ទើប​ទទួលបាន​ពានរង្វាន់​ទំនួល​ខុសត្រូវ​សង្គម «The EuroCham CSR Contest and Award 2019» ពី​សមាគម​ធុរកិច្ច The EuroCham មាន​មូលដ្ឋាន​នៅ​កម្ពុជា និង​មាន​សមាជិក​រាប់រយ​ក្រុមហ៊ុន​។ 
 
CMIC សង្ឃឹមថា អតិថិជន​និង​អ្នកពាក់ព័ន្ធ​ទាំងអស់ អបអរសាទរ​នឹងមាន​មោទនភាព​ចំពោះ​ពានរង្វាន់​ទាំងពីរ​នេះ​ដែល​ទទួលបាន ស្របពេល​គ្នា​ជាមួយ​ការត្រៀម​ដាក់ចេញ​នូវ​ផលិតផល​ថ្មី គឺ «​អូដ្ឋ​រឹងមាំ​៖ សាងសង​កាន់តែ​រឹងមាំ សាងសង់​ដោយ​មោទនភាព​» ។ 
 
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ជីបម៉ុង អ៊ិ​ស៊ី ស៊ី​មេន ខ​ប​ភើ​រេ​សិន (CMIC) ដែល​បាន​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ជា​ផ្លូវការ កាលពី​ថ្ងៃទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គឺជា​ក្រុមហ៊ុន​ដែល​វិនិយោគ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ និង​ទំនើប​ជាងគេ នៅ​តំបន់​អាស៊ី ដោយបាន​បោះទុន​វិនិយោគ ២៦២ លាន​ដុល្លារ​អាមេរិក មាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ក្នុងភូមិ​ព្រៃ​តា​ព្រិត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ចម្ងាយ​ប្រមាណ ១២៥​គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com