នៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងសៀងហៃឆ្នាំ២០១៩នេះ ក្រុមហ៊ុន vivo បានដាក់បង្ហាញនូវស្មាតហ្វូន និងកម្មវិធីជាច្រើន ដែលដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G រួមទាំង បច្ចេកវិទ្យាចុងក្រោយជាច្រើនទៀត ដែលធ្វើឲ្យបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះ កាន់តែអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក។
ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo នឹងដំណើរការនូវបណ្តាញបច្ចេកវិទ្យា 5G Network ជាមួយនឹងការរចនារូបរាងថ្មីបែប 3D ដ៏ស្រស់ស្អាត ហើយវាក៏អាចបង្កើននូវទំហំច្រើនសម្រាប់ដាក់ Hardware ការរចនាថ្មី ដែលធ្វើឲ្យស្មាតហ្វូននេះ កាន់តែមានរូបរាងស្តើង ស្រស់ស្អាត និងរលើបរលោងបំផុត រួមទាំងការពង្រឹងសមត្ថភាព ទៅលើបច្ចេកវិទ្យាបណ្តាញ 5G Network ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះ នឹងដាក់លក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ។
ព្រឹត្តិការណ៌នេះ មានកម្មវិធីជាច្រើនដែលធ្វើការប្រកាសបង្ហាញនេះរួមមាន៖
•5G Cloud Game: នៅក្នុងសេណារីយ៉ូនៃ Cloud Gaming នេះ ហ្គេមជាច្រើន គឺមិនមែនដំណើរការនៅលើស្មាតហ្វូននេះ ដោយខ្លួនឯងនោះទេ ប៉ុន្តែវាដំណើរការនៅលើ Cloud ។ សម្រាប់អ្នកលេងហ្គេម អាចទំនាក់ទំនងនៅលើស្មាតហ្វូនរបស់ពួកគេ តាមរយៈការបញ្ចូនចេញពី Cloud ជាមួយនឹងល្បឿនលឿនបំផុត ក្នុងការលេង។ សម្រាប់ការស្ត្រីមលើវីដេអូ និងសំឡេងរបស់វាចេញពី Cloud ទៅកាន់ស្មាតហ្វូននេះ នៅលើអេក្រង់របស់វាគឺ Real-Time តាមរយៈបណ្តាញ 5G នេះ។ នេះពិតជាអស្ចារ្យមែនទែន សម្រាប់អ្នកលេងហ្គេមធំៗ ដែលត្រូវការ Render ផ្ទាល់នៅលើស្មាតហ្វូននេះ។
•5G Screen Mirroring: តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networks និងការបញ្ចូនចេញពី cloud server នេះ ស្មាតហ្វូនជាច្រើន អាចបញ្ជូននូវអេក្រង់របស់ពួកគេ ទៅកាន់កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព និងការ Synchronize នៅលើអេក្រង់ និងការបង្ហាញរូបភាពវីដេអូ ទៅលើអេក្រង់កាន់តែធំជាងមុន ខណៈពេលដែលពួកគេប្រើប្រាស់នូវស្មាតហ្វូននេះសម្រាប់គ្រប់គ្រងនោះ។ នេះធ្វើឲ្យការលេងហ្គេមរបស់អ្នក កាន់តែអស្ចារ្យ និងការទស្សនាវីដេអូជាច្រើន កាន់តែទាក់ទាញ គ្មានគូប្រៀបនោះទេ។
•5G EasyShare: សម្រាប់ការបញ្ជូនទិន្នន័យ រវាងឧបករណ៍ជាច្រើននោះ គឺប្រហែលជារឿងដ៏ឈឺក្បាល សម្រាប់ឧស្សាហកម្មមួយនេះ ជាក់ជាមិនខាន។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺបានដោះស្រាយបញ្ហានេះ តាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ។ សម្រាប់ទិន្នន័យ Files ជាច្រើន ដែលបញ្ជូនទៅកាន់ Cloud តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networks នេះបញ្ចូនទិន្នន័យលឿនរវាង Cloud ស្មាតហ្វូន និងកុំព្យូទ័រ។
វ៉ែនតា vivo AR Glass និងកម្មវិធីជាច្រើនរបស់វា
ក្រុមហ៊ុន vivo បង្ហាញលោកអ្នក អំពីសេណារីយ៉ូសម្រាប់ការិយាល័យ និងជីវិតនាពេលខាងមុខនេះ ជាមួយនឹងការជួយពីវ៉ែនតា vivo AR Glass និងបណ្តាញនៃបច្ចេកវិទ្យា 5G network។ វ៉ែនតា vivo AR Glass អាចដំណើរការជាមួយស្មាតហ្វូន 5G ជាច្រើន ដោយប្រើប្រាស់នូវល្បឿនលឿននៃបច្ចេកវិទ្យា 5G និងការបញ្ចូនទិន្នន័យដែលស្មុគស្មាញបានយ៉ាងរហ័ស និងការបង្កើតនូវការទស្សនាកាន់តែអស្ចារ្យ និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន ទទួលបានបទពិសោធន៍ ពីការប្រើប្រាស់បច្ចេកវិទ្យា 5G និង AR នេះ។
•AR 3D Launcherថ្មីនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន ប្រតិបត្តិការទៅលើការងារនៅលើ Desktop ដោយប្រើប្រាស់នូវប្រព័ន្ធ eye tracker system និង Phone Touchscreens។
ប្រព័ន្ធ vivo AR Office system អនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន មើល និងឆ្លើយអ៊ីម៉ែលនៅលើវ៉ែនតា AR glasses ការបង្កើតនូវការងារការិយាល័យ តាមរយៈទូរស័ព្ទកាន់តែលឿន និងងាយស្រួលបំផុត។ មុខងារ vivo AR Game ពង្រឹងទៅលើការទំនាក់ទំនង នៃ 6DoF និងការបញ្ជាទៅលើស្មាតហ្វូននេះ កាន់តែងាយស្រួលជាងមុន។ សម្រាប់ Vivo AR Showroom អាចចូលទៅកាន់ធនធានជាច្រើន នៅលើ Cloud តាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ជាច្រើន ទទួលបាននូវបទពិសោធន៍ដោយផ្ទាល់ នៅលើ 3D binocular HD video តាមរយៈវ៉ែនតា AR glasses ដូចគ្នាទៅនឹងការទស្សនាខ្សែភាពយន្ត នៅក្នុងរោងកុនផងដែរ។ វ៉ែនតា vivo AR Glass អាចទំនាក់ទំនងកាន់តែប្រសើរ ជាមួយនឹងបរិយាកាស ដែលផ្អែកទៅលើបច្ចេកវិទ្យា AI ការអនុញ្ញាតឲ្យអេក្រង់របង្ហាញព័ត៌មាន អំពីពិភពលោកជុំវិញខ្លួនរបស់អ្នក តាមរយៈបច្ចេកវិទ្យា AR Facial Recognition និង AR Object Recognition ។
•បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W
(អត្ថបទពាណិជ្ជកម្ម)