អត្ថបទពាណិជ្ជកម្ម
ស្វាគមន៍​អូន​ជ្រុ​យ​! Huawei nova4 មកកាន់​ទីផ្សារ​កម្ពុជា ជាមួយ​តម្លៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល
01, Jul 2019 , 1:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៩ មិថុនា ឆ្នាំ​២០១៩៖ ស្មា​ត​ហ្វូ​ន Huawei nova4 បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​តម្លៃ​ដ៏​រំជើបរំជួល ត្រឹមតែ $399 តែប៉ុណ្ណោះ​។ ការបង្ហាញ​ខ្លួន​ផ្លូវការ និង​ការបញ្ចេញ​តម្លៃ​ខ្លួន ក៏​គួរ​ភ្ញាក់ផ្អើល​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា​។​
 
​បើ​យើង​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ប្រភេទ​អេក្រង់​ប្រជ្រុយ ដែលមាន​លក់​នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន តម្លៃ​គឺ​ចាប់ពី ៨០០​ដុល្លារ ទៅ​ជាង ៩០០​ដុល្លារ ប៉ុន្តែ Huawei nova4 វិញ គឺ​តម្លៃ​តែ​ជាង ៣០០​ដុល្លារ ប៉ុណ្ណោះ  ហើយ​មាន​ចំណុច​ពិសេសៗ​ជាច្រើន​ទៀតផង​៖
 
១. ការ​រចនា​៖ អេក្រង់​ប្រជ្រុយ​លាត​កប់​កែម ជាមួយ​កម្រិត​បង្ហាញ Fullview Display ទំហំ 6.4 អ៊ី​ញ ដែល​ការ​ចោះ​អេក្រង់​សម្រាប់​កាមេរ៉ា​មុខ មាន​ទំហំ​តូច​ត្រឹមតែ 4.5mm មិន​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រំខាន​ដោយសារ​ស្នាម​ចោះ​នេះឡើយ​។ 
២. ដំណើរការ​ដោយ​អង្គ​ចងចាំ ( RAM) 8 GB និង​អង្គ​ផ្ទុក​ទិន្ន័យ (ROM) 128GB​។ បើ​ប្រៀបធៀប​ជាមួយ​ស្មា​ត​ហ្វូ​ន​ដទៃ ដែលមាន​តម្លៃ​ប្រហាក់ប្រហែល Huawei nova4 មាន RAM និង ROM ធំ​ជាង​។​
៣. បន្ទះ​ឈី​ប Kirin 970 ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ ដំណើរការបាន​លឿន មិន​រអាក់រអួល និង​ជួយ​សន្សំសំចៃ​ថ្ម ថែមទាំង​ដំណើរការ​ដោយ GPU Turbo 2.0 ដែល​ផ្តល់​ពិសោធន៍​លេង​ហ្គេម​យ៉ាង​រលូន និង​ល្អ​ឥត    ខ្ចោះ​។​
 
Huawei nova4 បំពាក់​ដោយ​កាមេរ៉ា​មុខ​បែប AI ទំហំ 25MP និង​កាមេរ៉ា​ក្រោយ ៣ គ្រាប់​។ កាមេរ៉ា​ទីមួយ មាន​ទំហំ 16MP អាច​ថតរូប​បែប Ultra Wide Angle​។ កាមេរ៉ា​ទី​ពីរ ទំហំ 20MP ថតរូប​បែប Wide Angle និង​កាមេរ៉ា​ទី​បី ដែល​ថតរូប Bokeh​។ Huawei nova4 មាន​លក់​នៅលើ​ទីផ្សារ​ហើយ ដែលមាន​ការ​ថែម​ជូន Bluetooth Speaker និង​ស៊ីម Smart លេខ​ពិសេស ជាមួយ​គម្រោង Smart ThomMong 12 សប្តាហ៍​ឥតគិតថ្លៃ​។ អ្នក​អាច​រក​ទិញ​បាន នៅតាម​បណ្តា​ហាង​ទូរ​សព្ទ​នានា​ទូទាំងប្រទេស​។​


 
​ក្រៅពី​ការបង្ហាញ​ខ្លួន​ជា​ផ្លូវការ​របស់ Huawei nova4 ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា ក៏បាន​ប្រកាស​ពី​ស្មា​ត​ហ្វូ​ន  P30 Pro ពណ៌​ថ្មី Amber Sunrise ផងដែរ​។ ពណ៌​ថ្មី​នេះ ពិតជា​ស្រស់ស្អាត កាលី​ប ទាន់សម័យ ដែលជា​ពណ៌​ថ្មី​ដំបូង​គេ​បង្អស់ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។ Huawei P30 Pro Amber Sunrise មានតម្លៃ $999 ដែល​អ្នក​អាច​រក​ទិញ​បាន នៅលើ​តែ Facebook pages និង Instagram រក​អាយ​ដូ​ល​របស់​អ្នក អ្នកនាង​ឱក សុគន្ធ​កញ្ញា និង​លោក នី​កូ ប៉ុណ្ណោះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
Facebook: Huawei Mobile ៕



(​អត្ថបទ​ពា​ណី​ជ្ជ​កម្ម​)

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com