ជាតិ
សេដ្ឋកិច្ច
កម្ពុជា សុំ​ប្រទេស​ម្ចាស់បំណុល កុំ​ដំឡើង​អត្រា​ការប្រាក់​
01, Jul 2019 , 9:19 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងសាលាកុមារពិការភ្នែក និង គ-ថ្លង់នៃអង្គការគ្រួសារថ្មី ទៅឲ្យក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងពិធីផ្ទេរសិទ្ធិគ្រប់គ្រងសាលាកុមារពិការភ្នែក និង គ-ថ្លង់នៃអង្គការគ្រួសារថ្មី ទៅឲ្យក្រសួងអប់រំ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ដល់​បណ្តា​ប្រទេស​នានា​ដូចជា ចិន ជប៉ុន បារាំង កូរ៉េខាងត្បូង ដោយ​រួមទាំង​ស្ថាប័នហិរញ្ញវត្ថុ​ធំៗ​ផ្សេងទៀត ដូចជា ធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម ដែល​បានផ្តល់​ហិរញ្ញប្បទាន (​កម្ចី​) ដល់​កម្ពុជា កុំ​ឲ្យ​បង្កើន​អត្រា​ការប្រាក់​។


 
​ក្នុង​ពិធី​ផ្ទេរសិទ្ធិ​គ្រប់គ្រង​សាលា​កុមារ​ពិការភ្នែក និង គ​-​ថ្លង់​នៃ​អង្គការ​គ្រួសារ​ថ្មី ទៅ​ឲ្យ​ក្រសួង​អប់រំ នា​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩​នេះ ប្រមុខរដ្ឋ​ភិ​បាល ស្នើ​ដូច្នេះ​ថា «​សូមកុំ​ឲ្យ​បង្កើន​ការប្រាក់ សូម​រក្សា​អត្រា​ការប្រាក់​សម្រាប់​កម្ពុជា​»​។​

សំឡេង 


 
​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើងថា បច្ចុប្បន្ន កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស ដែលមាន​ប្រាក់ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និងប្រឹងប្រែង​ឆ្ពោះទៅរក​ប្រាក់ចំណូល​មធ្យ​ម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០​។ សម្តេច ថ្លែង​បែបនេះ​ថា «​បើ​យើង​វិ​វត្ត​កាន់តែ​ខ្ពស់​ អត្រា​កា​រប្រាក់​ ក៏កាន់តែ​ខ្ពស់​ដែរ​»​។
 
​ក្រសួង​សេដ្ឋកិច្ច បានបញ្ជាក់ កាល​ខែមិថុនា ឆ្នាំ​២០១៩​ថា កម្ពុជា ជំពាក់​បំណុល​បរទេស​ប្រមាណ​៧​ពាន់​លាន់​ដុល្លារ​៕ 

Tag:
 ហ៊ុន សែន​
  កម្ពុជា​
  បំណុល
© រក្សាសិទ្ធិដោយ thmeythmey.com