ជាតិ
បាក់ឌុប
វីដេអូ
សាស្រ្តាចារ្យ នាង បូ ផ្តល់គន្លឹះ៥ចំណុច ដើម្បីប្រឡងជាប់គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម
15, Aug 2019 , 11:38 am        
រូបភាព
លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យា នៃវិទ្យាល័យបាក់ទូក
លោក នាង បូ សាស្រ្តាចារ្យគណិតវិទ្យា នៃវិទ្យាល័យបាក់ទូក
ភ្នំពេញ៖ «គណិតវិទ្យា» ជាមុខវិជ្ជាពិបាកនិងស្មុគស្មាញមួយ សម្រាប់សិស្សានុសិស្សមួយចំនួន។ ដើម្បីប្រឡងជាប់ និងបានពិន្ទុខ្ពស់លើមុខវិជ្ជាគណិតវិទ្យានេះ សាស្រ្តាចារ្យគណិតវិទ្យា នាង បូ បានប្រាប់វិធីសាស្រ្តចំនួន ៥ចំណុច សម្រាប់សិស្សថ្នាក់វិទ្យាសាស្រ្តសង្គម។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ សាស្រ្តាចារ្យគណិតវិទ្យាដ៏ល្បីនៅវិទ្យាល័យបាក់ទូក រូបនេះ លើកឡើងថា៖ «គ្រូប្រាប់កូនសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម គ្រូប្រាប់តែ៥ចំណុចទេ។ កូនរៀនតែ៥ចំណុចឲ្យស៊ីជម្រៅទៅ ធានាថាប្រឡងគ្មានធ្លាក់ទេ»។ វិធីសាស្រ្តទាំង៥ចំណុចនោះរួមមាន៖ លីមីត, អាំងតេក្រាល, ប្រូបាប, ខ្សែកោង និងកោនិច។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសខ្លីរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកសាស្រ្តាចារ្យ នាង បូ ដែលមានបទពិសោធន៍បង្រៀនគណិតវិទ្យាជិត៣០ឆ្នាំ ដូចតទៅ៖ 
 

សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម គួរចេះមេរៀន និងឧស្សាហ៍អនុវត្តលំហាត់លីមីត, អាំងតេក្រាល, ប្រូបាប, ខ្សែកោង និងកោនិច ទើបអាចប្រឡងជាប់មុខវិជ្ជាគណិតវិទ្យា។ បើតាមសាស្រ្តាចារ្យគណិតវិទ្យា នាង បូ នៃវិទ្យាល័យបាក់ទូកនិងសាលាមហាសាស្រ្តា សិស្សានុសិស្សថ្នាក់ទី១២ ចេះមេរៀនទាំង៥នេះ ធានាថាប្រឡងមិនធ្លាក់ឡើយ។ សាស្រ្តាចារ្យគណិតវិទ្យា ដែលមានបទពិសោធបង្រៀនជិត៣០ឆ្នាំ បានស្វែងយល់ពីការចេញវិញ្ញាសារបស់ក្រសួង និងបង្រៀនសិស្សទៅតាមស្ដង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា។ 
 
អត្ថបទទាក់ទង

 សូមបញ្ជាក់ថា សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ២០១៩ខាងមុខនេះ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ត្រូវបានបែងចែកជា២ គឺសម្រាប់សិស្សថ្នាក់វិទ្យាសាស្រ្តពិត និងថ្នាក់វិទ្យាសាស្រ្តសង្គម៕
 

Tag:
 បាក់ឌុប
  គណិតវិទ្យា
  នាង បូ
  វិទ្យាសាស្រ្តសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com