អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ បញ្ចេញ​វីដេអូ​អប់រំ​ខ្លី​មាន​ចំណង​ថា​«​ស្បែកជើង​អត់​គូ​»​បង្កប់​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ
01, Jul 2019 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ពិតជា​រឿង​ដ៏​ពិបាក​មួយ សម្រាប់​កូនៗ​ដែល​ត្រូវ​បែកបាក់​គ្រួសារ នៅពេលដែល​ឪពុកម្ដាយ ចែកផ្លូវ​គ្នា​។ តើ​កូនៗ​នឹង​ទៅជា​យ៉ាងណា នៅពេល​ឱ​ពុក​ម្ដាយ​ចែកផ្លូវ​គ្នា​? គាត់​នឹង​ពិបាក​សម្រេចចិត្ត​ក្នុងការ​ជ្រើ​រើស និង​មាន​ភាព​ឯក​ការ​ខ្លាំង​។
 
​កាលពីពេល​ថ្មីៗ​នេះ គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ បាន​បញ្ចេញ​នូវ​វីដេអូ​អប់រំ​ខ្លី​មួយ ដែលមាន​ចំណងជើង​ថា «​ស្បែកជើង​អត់​គូ​»​។ វីដេអូ​ដែលមាន​រយៈពេល​ជាង​៣​នាទី រៀបរាប់​ពី​ការបែកបាក់​គ្រួសារ​តូច​មួយ ដែលមាន​កូនស្រី​ម្នាក់ ហើយ​បន្ទាប់ពី​ការបែកបាក់​គ្នា បន្ទុកគ្រួសារ​ត្រូវ​ធ្លាក់​ទៅ​ម្តាយ​។ ប៉ុន្តែ​ទោះជា​លំបាកលំបិន​យ៉ាងណា ស្ត្រី​ជា​ម្តាយ បាន​ចិញ្ចឹម​កូនស្រី​យ៉ាង​យកចិត្តទុកដាក់ និង​ខិតខំ​តស៊ូ ឲ្យ​កូន​សិក្សា រហូតដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៀតផង​។ 
 
​ចុងបញ្ចប់​ទើប​ដឹង​ការពិត​ថា ការគិតគូ​ពី​សុខុមាលភាព និង​ការសិក្សា គឺ​មិនមែនជា​កាតព្វកិច្ច​រប​ស់​ម្ដាយ​តែ​ម្នាក់​នោះឡើយ ប៉ុន្តែ​ឪពុក​របស់​នាង ក៏បាន​ផ្គត់ផ្គង់​ន​ហិរញ្ញវត្ថុ​ជាប្រចាំ​ផងដែរ​។​
 
​ចង់ដឹង​សាច់រឿង​វីដេអូ​ខ្លី​នេះ មាន​អត្ថន័យ​បង្កប់​យ៉ាងណា​នោះ សូម​តាមដាន​វីដេអូ​ខាងក្រោម​នេះ ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com