ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ផ្តល់​ទីតាំង​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​សរសេរ​ព័ត៌មាន​បរិស្ថាន​
ជាតិ
រថយន្ត
សង្គមជាតិ
ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ផ្តល់​ទីតាំង​សម្រាប់​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាញ​សរសេរ​ព័ត៌មាន​បរិស្ថាន​
01, Jul 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួលបាន​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​លក់​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា បានផ្តល់​ទីតាំង​សម្រាប់​ការបណ្តុះបណ្តាល​គ្រូ​បង្គោល នៃ​គម្រោងការ​អភិវឌ្ឍន៍​ផ្នែក​ព័ត៌មាន​តំបន់​មេគង្គ​ដោយ​ចីរភាព (Mekong: Sustainable News)​។ 

 
​វគ្គ​បណ្តុះបណ្តាល​នេះ ផ្តួចផ្តើម​ដោយ​ទី​ភ្នា​ក់​ព័ត៌មាន​បារាំង CFI សហការ​ជាមួយ​សារព័ត៌មាន Thmeythmey(​ថ្មីៗ​) ដែល​បានចាប់ផ្តើម​ពី​ខែមិថុនា ដល់​ខែធ្នូ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ពង្រីក​ការយក​ព័ត៌មាន​លើ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ កម្មវិធី​បណ្ដុះបណ្ដាល​នេះ​មានដូចជា​៖
 
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​ការរាយការណ៍​ព័ត៌មាន​បរិស្ថាន​បែប​វិទ្យាសាស្ត្រ (​ពីថ្ងៃ​ទី​២២​ដល់ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​ការបាត់បង់​គម្រប​ព្រៃឈើ (​ពីថ្ងៃ​ទី​២៧​ដល់ទី​២៨ ខែកក្កដា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​បញ្ហា​នៅ​ទីក្រុង (​ពីថ្ងៃ​ទី​១០​ដល់ទី​១១ ខែសីហា ឆ្នាំ​២០១៩)
•​ ​សិក្ខាសាលា​ពីរ​ថ្ងៃ​ស្ដីពី​បញ្ហា​តំបន់ឆ្នេរ (​ពីថ្ងៃ​ទី​១៤​ដល់ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩)​។​
 
​ការបណ្តុះបណ្តាល​ទាំង​៨​ថ្ងៃ នឹង​ប្រព្រឹត្តិ​ទៅ​នៅ អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Mercedes-Benz នៅ​កម្ពុជា ដែល​ស្ថិត នៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។  
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ អគារ អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណិត​Mercedes-Benz របស់​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ទទួលបាន​លេខ​១ «​ពានរង្វាន់​មាស​»​ផ្នែក​បរិស្ថាន​(​អគារ​បរិស្ថាន​) កាលពី​ឆ្នាំ​២០១៧​។ ពានរង្វាន់​នេះ ត្រូវបាន​ផ្តល់​ឲ្យ ដោយ​ក្រុមប្រឹក្សា​វាយតម្លៃ​អគារ​បរិស្ថាន​របស់​ស​ហ​រដ្ឋ​អាមេរិក ដែលជា​សមាគម​ឯករាជ្យ​មួយ​បំពេញការងារ​លើ​ការវាយតម្លៃ​អគារ​បរិស្ថាន នៅ​ទូទាំង​ពិភពលោក ។​
 
​ក្រុមហ៊ុន Star Auto បាន​ចំណាយ​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក សាងសង់​អគារ​តាំង​បង្ហាញ​រថយន្ត ប្រណិត​Mercedes-Benz   ដោយ​បំពាក់​គ្រឿង​បរិក្ខា​ទំនើប ក្នុងន័យ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​៕


















 

Tag:
 ស្តារ​អូ​តូ​
  Mercedes
 ​បរិស្ថាន​
 ​រថយន្ត​
 ​យានយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com