អន្តរជាតិ
ការស្លាប់​របស់​ជន​ចំណាកស្រុក​ទូទាំង​សកលលោក​ទៅដល់​៣​ម៉ឺន​២​ពាន់​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​
02, Jul 2019 , 8:19 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ ឬ IOM ប្រាប់​ឲ្យ​ដឹងថា ជន​ចំណាកស្រុក​ជាង​៣​ម៉ឺន​២​ពាន់​នាក់​ទូទាំង​ពិភពលោក បាន​ស្លាប់ ឬ​បាត់​ខ្លួន​រវាង​ឆ្នាំ​២០១៤ និង​២០១៨​ដោយ​ភាគច្រើន​បាន​ស្លាប់​ដែល​កើតមានឡើង​នៅពេល​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មកពី​តំបន់​អាហ្វ្រិក​ខាងជើង​ទៅកាន់​តំបន់​អឺរ៉ុប​។​

 
​ទីភ្នាក់ងារ​ទេស​ន្ត​ប្រវេសន៍​អង្គការសហប្រជាជាតិ បាន​ប្រាប់​ឲ្យ​ដឹងថា តួលេខ​ទូទាំង​សាកលលោក​របស់ខ្លួន អាច​ប៉ាន់ស្មាន​ខុសពី​លក្ខណៈ​ពិតប្រាកដ និង​ទំហំ​នៃ​បញ្ហា​នេះ​នៅពេលដែល​ការស្លាប់​របស់​ជន​ចំណាកស្រុក​ជាច្រើន មិនដែល​ត្រូវបាន​គេ​រាយការណ៍​ហើយ​សាកសព​ជាច្រើន​មិនដែល​ត្រូវបាន​គេ​រកឃើញ​។ ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវ និយាយថា ស្ថិតិ​នេះ​ពណ៌នា​ពី​រូបភាព​មិនល្អ​នៃ​ភាពគ្រោះថ្នាក់​ដែល​កំពុង​រង់ចាំ​ជនភៀសខ្លួន និង​ជន​ចំណាកស្រុក​រាប់សែន​នាក់​ដែល​ប្រថុយប្រថាន​អាយុជីវិត​របស់ខ្លួន​នៅក្នុង​ការស្វែងរក​ការការពារ ឬ​ជីវភាព​ប្រសើរឡើង​។​
 
​របាយការណ៍​នោះ បង្ហាញថា មនុស្ស​ជិត​១​ម៉ឺន​៨​ពាន់​នាក់ បាន​ស្លាប់ ឬ​បាន​បាត់​ខ្លួន​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​នៅ​ចន្លោះ​ឆ្នាំ​២០១៤ និង​២០១៨​។ របាយការណ៍​នោះបាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា សាកសព​ជិត​២​ភាគ​៣​នៃ​ជនរងគ្រោះ​ទាំងអស់​មិនត្រូវ​បាន​គេ​រកឃើញ​ទេ​។​
 
​លោក Joel Millman អ្នកនាំពាក្យ​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ បាន​និយាយថា ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​ឥស្លាម​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​ចំនួន​ច្រើន​គេ​ដែលមាន​ដល់​២​ពាន់​២​រយ​នាក់​ដែល​ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ជិត​២៨៨​នាក់​ជា​ជន​ចំណាកស្រុក​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com