ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​បើកបរ​យ៉ាងណា​ឲ្យ​មាន​សុវត្ថិ​ភាពល្អ​ក្នុងពេលដែល​ស្ថិតក្នុង​ផ្លូវ​ដែល​ស្ទះ​ខ្លាំង​?
02, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​ផ្លូវ​ចរាចរណ៍​ដែលមាន​ភាព​មមាញឹក​ខ្លាំង ហើយ​អ្នកបើកបរ​បើក​កាចៗ​ច្រើន អាច​នឹងធ្វើ​ឲ្យ​ផ្លូវ​ដែល​កំពុងតែ​ស្ទះ​នេះ ផ្តល់​ភាពគ្រោះថ្នាក់​ច្រើន​ក្នុងពេល​បើកបរ​បាន​។



ដូច្នេះ​ដើម្បី​រក្សា​សុវត្ថិភាព​ក្នុងពេល​បើកបរ​នៅ​ផ្លូវ​កំពុងតែ​ស្ទះ​ខ្លាំង យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
- បើកបរ​យឺតៗ និង​មាន​ភាព​អត់ធ្មត់​ឲ្យ​បាន​ច្រើន​បន្តិច​
- ចូរ​ស្ថិតនៅក្នុង​គន្លង​ត្រឹមត្រូវ​របស់​អ្នក​ឲ្យ​ជាប់ ហើយ​ត្រូវ​យល់​ផង​ថា អ្នកបើកបរ​ផ្សេងទៀត​អាច​នឹង​ឈ្លានពាន​ចូល​គន្លង​ផ្លូវ​របស់​អ្នក​ដែរ​
- ចូរ​មាន​ភាព​ប្រុងប្រយ័ត្ន​ជានិច្ច​
- ចូរ​ដំឡើង​ប្រព័ន្ធ GPS ឬ​ផែនទី​ផង​មុនពេល​ធ្វើដំណើរ​ទៅ​កន្លែង​ដែល​អ្នក​មិន​ស្គាល់​
- មិនត្រូវ​ប្រើប្រាស់​ទូរស័ព្ទ ឬ​ញ៉ាំ​អាហារ ឬ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com