អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ប្រកាស​បើក​ដំណើរការ​ផ្លូវការ និង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ចប់​ថ្នាក់​ម​ត្តេ​យ្យ​នៃ​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល
02, Jul 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ដែលជា​សាលា​កម្រិត​មធ្យមសិក្សា​ប​ន្ត​ពី​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល បាន​ប្រារព្ធ​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​,​ពិធី​ប្រគល់​សញ្ញាបត្រ និង​ការសម្តែង​សិល្បៈ​របស់​សិស្សានុសិស្ស ដើម្បី​ប្រមូល​ថវិកា​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅក្នុងពេល​ជាមួយគ្នា​តែមួយ​តែម្តង​។ ពិធី​ដ៏​ឱឡារិក​នោះបាន​ប្រព្រឹត្តទៅ នា​ថ្ងៃ​សៅរ៍ ទី​២៩ ខែមិថុនា នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ក្រោម​អធិបតី​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។
 
​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ឈរលើ​ស្តង់ដារ​ការអប់រំ​ប្រកបដោយ​គុណភាព​ពិត និង​សម្រួច​សិ​ស្សានុ​សិស្ស ឲ្យ​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ កម្មវិធីសិក្សា​របស់​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុ​ជាមាន​លក្ខណៈ​ល្អ​ពិសេស ដោយ​ការបូកបញ្ចូល​រួមគ្នា​រវាង​កម្មវិធី សិក្សា​អន្តរជាតិ​ពី​សហរដ្ឋអាមេរិក (The American Common Core Standards) និង​ការដាក់បញ្ចូល​ការសិក្សា​ភាសា​ខ្មែរ ប្រវត្តិសាស្ត្រ និង​វប្បធម៌ ក្នុង​ម៉ោង​សិក្សា​រៀងរាល់​សប្តាហ៍ ដើម្បី​ឲ្យ​សិស្ស​ទទួលបាន​នូវ​ស្តង់ដារ ការអប់រំ​តាមបែប​អន្តរជាតិ និង​រក្សាបាន​នូវ​អត្តសញ្ញាណ​ជាតិខ្មែរ​។ យើង​មាន​នាយិកា​កម្មវិធីសិក្សា និង​ក្រុម​គ្រូបង្រៀន សុទ្ធ​តែមាន​អាជ្ញា​បណ្ណ​បង្រៀន និង​បទពិសោធន៍​បង្រៀន​មធ្យមសិក្សា លើសពី​១០​ឆ្នាំ មកពី​សហរដ្ឋអាមេរិក និង​ក្រៅប្រទេស​។ 


 
​សូមបញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែមិថុនា​នេះ សាលា​បានទទួល​អាជ្ញា​បណ្ណ ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​កម្មវិធីសិក្សា​អន្តរជាតិ​។ បច្ចុប្បន្ននេះ សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា គឺជា​បេក្ខភាព​ទទួលស្គាល់​គុណភាព​ស្តង់ដារ​ការអប់រំ ពី​ស្ថាប័ន​វាយតម្លៃ​គុណភាព​អប់រំ​របស់​សាលា​អន្តរជាតិ ដើម្បី​បើកឱកាស​ឲ្យ​សិស្សានុសិស្ស​សាលា​វេស​វី​យូ ចូលរៀន​នៅ​សកល​វិទ្យាល័យ​ល្បីៗ នៅលើ​ពិភពលោក​។​
 
​បច្ចុប្បន្ន សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា មាន​ទីតាំង​នៅជាប់​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល សាខា​បឋមសិក្សា ដែលមាន​អាស័យដ្ឋាន​នៅផ្ទះ​លេខ ២៥៤AK ផ្លួ​វ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ សូមបញ្ជាក់ថា សិស្សានុសិស្ស​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​ដើមខែ​សីហា ឆ្នាំ​២០១៩​នេះហើយ​។ 


 
​ទន្ទឹមគ្នា​នេះដែរ សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា​ក៏​កំពុង​សាងសង់​ទីតាំង​ថ្មី​ទី​២ របស់ខ្លួន​នៅលើ​ផ្ទៃដី​ធំ​ជាង ១​ម៉ឺន​ម៉ែត្រ​ការេ និង​ចម្ងាយ​ត្រឹមតែ ៥ នាទី ពី​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល សែន​សុខ​។ ទីតាំង​ថ្មី​នេះ​នឹងមាន​បំពាក់​នូវ​បរិក្ខារ​សិក្សា​ទំនើប តាម​ស្តង់ដារ​ការសិក្សា​អន្តរជាតិ និង​អាច​ទទួល​សិស្ស​បាន​លើសពី ១,០០០​នាក់ ព្រមទាំង​មាន​អាង​ហែល​ទឹក សាល​ហាត់​កីឡា សាលប្រជុំ ដែល​អាច​ទទួល​មនុស្ស​លើសពី ៣០០​នាក់ កន្លែង ស្នាក់នៅ​របស់​បុគ្គលិក និង​សិស្សានុសិស្ស​ផងដែរ​។ ទីតាំង​ថ្មី​នេះ នឹង​ជួយ​លើក​កិត្តិយស​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា ឲ្យ​មាន​ភាព​ប្រកួតប្រជែង ជាមួយ​សាលា​អន្តរជាតិ​ល្បីៗ​ផ្សេងទៀត​នៅក្នុង​តំបន់​។ 
 
​លើសពីនេះទៅទៀត ក្នុង​ទិវា​ដ៏​វិសេស​នេះ យើងទាំងអស់គ្នា ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​របស់​សិស្សានុសិស្ស ដែល​បានបញ្ចប់​ការសិក្សា​កម្រិត​ថ្នាក់​ម​ត្តេ​យ្យ នៅ​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ដោយ​ជោគជ័យ​។ លទ្ធផល​ជោគជ័យ​ដ៏​ធំធេង​ដូច​ថ្ងៃនេះ​សម្រេចបាន គឺ​ដោយសារតែ​មានការ​គាំទ្រ និង​ការសហការ​ដ៏​ល្អ ពី​អាណាព្យាបាល​គ្រប់រូប និង​ការប្តេជ្ញាចិត្ត​ធ្វើការ​ដ៏​មោះមុត របស់​បុគ្គលិក​នៅ​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល​ទាំងអស់ ដែល​តែងតែ​ព្យាយាម​អស់ពី​សមត្ថភាព ទាំង​កម្លាំងកាយ និង​ចិត្ត ដើម្បី​ផ្តល់​ការអប់រំ​ដ៏​ល្អ​មួយ ដែល​ស្របតាម​បទដ្ឋាន​គុណភាព​ខ្ពស់ និង​មើលថែទាំ​សិស្សានុសិស្ស​គ្រប់រូប ឲ្យ​មាន​សុវត្ថិភាព សុខុមាលភាព និង​ភាពសប្បាយ​រីករាយ​គ្រប់ពេលវេលា​។ 


 
​ដើម្បី​ចូលរួមចំណែក​ដល់​សុខុមាលភាព​សង្គម និង​ដើម្បី​បណ្តុះ​ទឹកចិត្ត​សប្បុរសធម៌ និង​វប្បធម៌​នៃ​ការចែករំលែក ដល់​សិស្សានុសិស្ស​តាំងពី​វ័យក្មេង​នោះ សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល ក៏បាន​ផ្តួចផ្តើម​កម្មវិធី​ប្រមូល​ថវិកា​ដោយ​ក្នុងថ្ងៃនេះ​។ ថវិកា​សរុប​ទទួលបាន​ពី​ការលក់​សំបុត្រ ទស្សនាការ​សម្តែង​សិស្សានុសិស្ស​បាន​ចំនួន $5,000 និង​ថវិកា​ពី​ថ្នាក់ដឹកនាំ​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា និង​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល​ចំនួន $4,000 សរុប​ទាំងអស់​ចំនួន $9,000 នៅក្នុង​ឆ្នាំនេះ ដើម្បី​យកទៅ​ផ្តល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ មកទល់ពេលនេះ សហគមន៍​លើ​ន​នី​ង ចាំង​ហ្គ​ល បាន​ចូលរួម​បរិច្ចាគ​ថវិកា សរុប​ជាង $30,000 ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​ត្រូវការ​ជំនួយ​ជាច្រើន​នាក់​។ 


 
​លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាលា​អន្តរជាតិ វេស​វី​យូ កម្ពុជា និង​សាលា​អន្តរជាតិ លើ​ន​នី​ង ចាំង​ហ្គ​ល និង​តំណាង​ឲ្យ​បុគ្គលិក​ទាំងអស់ សូម​ថ្លែង​អំណរ​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប ដែល​ពួកគាត់​បាន​ផ្តល់នូវ​សេចក្តីទុកចិត្ត​ដ៏​ខ្លាំង​បំផុត មកលើ​សាលា​យើងខ្ញុំ និង​បាន​ផ្តល់ឱកាស​ឲ្យ​សាលា​បាន​មើលថែរក្សា និង​បង្រៀន​បុត្រ​ធីតា​របស់​លោកអ្នក តាំងពីដើម​រហូតមក​ដល់​ថ្ងៃនេះ និង​បន្តទៅ​ថ្ងៃ​អនាគត​ទៀត​។ សាលា​សូម​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ថា នឹង​បន្ត​ព្យាយាម​បន្ថែមទៀត និង​ឲ្យ​អស់ពី​សមត្ថភាព ទាំង​កម្លាំងកាយ​ចិត្ត ក្នុងការ​បណ្តុះបណ្តាល​ការអប់រំ​ប្រកបដោយ​គុណភាព ជូន​ដល់​បុត្រ​ធីតា​លោកអ្នក ដើម្បី​ឲ្យ​ពួកគេ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង មាន​វិន័យ សីលធម៌ ស្គាល់​ពី​វប្បធម៌​ខ្មែរ និង​ស្រលាញ់​ប្រទេស​កំណើត ព្រមជាមួយ​ការទទួលបាន​ការអប់រំ​ទូលំទូលាយ តាម​កម្មវិធីសិក្សា​ដែល​ទទួលស្គាល់​លើ​ពិភពលោក និង​មាន​សមត្ថភាព​ពិតប្រាកដ ក្នុងការ​ប្រកួតប្រជែង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com