អត្ថបទពាណិជ្ជកម្ម
Vietjet ប្រកាស​ផ្លូវ​ហោះហើរ​ថ្មី និង​ទទួល​វិញ្ញាបនបត្រ​ជា​សមាជិក​Keidanren ផ្លូវការ​ក្នុង​កម្មវិធី​មួយ​នៅ​ជប៉ុន ដែល​ចូលរួម​ដោយ​នាយករដ្ឋមន្ត្រី​វៀតណាម​
02, Jul 2019 , 2:57 pm        
រូបភាព
ដោយ: ថ្មីៗ
(​តូ​ក្យូ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩)៖ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម និង​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ជាច្រើន​នាក់ បាន​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​ប្រកាស​ដំណើរការ​ផ្លូវ​ហោះហើរ​ថ្មី ២ របស់​យន្តហោះ Vietjet Air ទៅកាន់​ប្រទេស​ជប៉ុន​។ ផ្លូវ​ហោះហើរ​ថ្មី​ទាំង​២​នេះ គឺ​ពី​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​តូ​ក្យូ (​អាកាសយានដ្ឋាន Narita) និង​ពី​ទីក្រុង Da Nang ទៅកាន់​អាកាសយានដ្ឋាន Haneda ទីក្រុង​តូ​ក្យូ​។
 
​ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តទៅ​អំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​នាយករដ្ឋមន្ត្រី​វៀតណាម ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20​។ ក្នុង​កម្មវិធី​សម្ពោធ​ផ្លូវ​ហោះហើរ​ថ្មី​នេះ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​របស់​វៀតណាម មានប្រសាសន៍ថា​៖ «Vietjet ទើបតែ​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បាន​អភិវឌ្ឍ​ឥតឈប់ឈរ ដោយមាន​កំណត់ត្រា​យ៉ាង​ល្អ លើ​ផ្នែក​សុវត្ថិភាព និង​សេវា​ប្រកបដោយ​គុណភាព​ខ្ពស់​។ ជាមួយនឹង​ការពង្រីក​បណ្តាញ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ រួមជាមួយ​យន្តហោះ​ទំនើប និង​ថ្មីៗ​នេះ Vietjet នឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​រឹងមាំ​មួយ ក្នុង​តំបន់​នេះ​»​។ 


 
​ចូលរួម​ក្នុងនាម​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ប្រតិភូ​ជាន់ខ្ពស់​ជាច្រើនរូប​របស់​ជប៉ុន​ផងដែរ ក្នុងនោះ​ក៏មាន​លោក Nikai Toshihiro អគ្គលេខាធិការ​គណបក្ស​សេរីនិយម និង​ជា​ប្រធាន​សម្ព័ន្ធមិត្ត​រដ្ឋសភា​ជប៉ុន​-​វៀតណាម និង​លោកស្រី Satsuki Katayama រដ្ឋមន្ត្រី​ស្តារ​ទំនាក់ទំនង​ក្នុង​តំបន់ និង​មន្ត្រី​តំណាង​ឲ្យ​អាជ្ញាធរ​ទេសចរណ៍​ជាច្រើន​នាក់​ផ្សេងទៀត​។ 
 
​លោក Nikai Toshihiro អគ្គលេខាធិការ​គណបក្ស​សេរីនិយម និង​ជា​ប្រធាន​សម្ព័ន្ធមិត្ត​រដ្ឋសភា​ជប៉ុន​-​វៀតណាម បាន​មានប្រសាសន៍ថា ការបើក​ឲ្យ​ដំណើរការ​នូវ​ផ្លូវ​ហោះហើរ​ថ្មី​២​នេះ​របស់ Vietjet ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​២​។ លោក Nikai Toshihiro បន្ថែមថា​៖«​យើង​អាច​និយាយបានថា វិស័យ​ទេសចរណ៍ ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​។ លោក សង្ឃឹមថា Vietjet នឹង​បន្ត​ចូលរួម​ជា​ចំណែក​កាន់តែច្រើន​បន្ថែមទៀត ហើយ​សង្ឃឹមថា​ភ្នាក់ងារ​អាកាសចរណ៍រ​បស់​ជប៉ុន នឹង​គាំទ្រ​កាន់​ខ្លាំង ចំពោះ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​»​។ 


 
​បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ដោយផ្ទាល​ចំនួន​៣ រវាង​ប្រទេស​វៀតណាម និង​ជប៉ុន ជាមួយនឹង​ការហោះហើរ ពី​ទីក្រុង​ហូជីមិញ​/​ហាណូយ ទៅកាន់​ទីក្រុង Osaka និង​ការហោះហើរ​ដែល​ភ្ជាប់​ទីក្រុង​ហាណូយ ជាមួយ​ទីក្រុង​តូ​ក្យូ (​អាកាសយានដ្ឋាន Narita)​។ ផ្លូវ​ហោះហើរ​ថ្មី ពី​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​តូ​ក្យូ (​អាកាសយានដ្ឋាន Narita)​នេះ នឹង​ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ជាប្រចាំ​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។ ផ្លូវ​ហោះហើរ​ពី​ទីក្រុង Da Nang ទៅកាន់​ទីក្រុង​តូ​ក្យូ (​អាកាសយានដ្ឋាន Haneda) នឹង​ប្រតិបត្តិ​សេវា​ហោះហើរ​ទៅ​-​មក ជាប្រចាំ​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ តទៅ​។ 
 
​ថិរវេលា​នៃ​ការហោះហើរ​លើផ្លូវ​ថ្មី​ទាំងនេះ មាន​រយៈពេល​ប្រមាណ ៥​ម៉ោង និង​៣០​នាទី ក្នុង​១​ជើង​។ ការហោះហើរ នឹង​ចេញដំណើរ​ពី​អាកាសយានដ្ឋាន Da Nang នៅ​ម៉ោង ៦:១០ ល្ងាច និង​ចុះចត​នៅ​ទីក្រុង​តូ​ក្យូ នៅ​ម៉ោង​១:០០ រំលងអធ្រាត្រ ខណៈដែល​ការហោះហើរ​ពី​ទីក្រុង​តូ​ក្យូ នឹង​ចេញដំណើរ​នៅ​ម៉ោង ២:៣០ ទៀបភ្លឺ ហើយ​ទៅដល់​ទីក្រុង Da Nang នៅ​ម៉ោង ៦:៤០ ព្រឹក (​ម៉ោង​ទាំងអស់ គឺជា​ម៉ោង​ក្នុងស្រុក​)​។ 


 
​លោក Nguyen Thi Thuy Binh អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet មានប្រសាសន៍ថា​៖ ការពង្រីក​ឥតឈប់ឈ​រ​ទៅលើ​បណ្តាញ​ហោះហើរ របស់ Vietjet ទៅកាន់​ប្រទេស​ជប៉ុន នឹង​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំង​២ មាន​ជម្រើស​កាន់តែច្រើន សម្រាប់​ការធ្វើដំណើរ ជា​លក្ខខណ្ឌ​អាជីវកម្ម និង​ទស្សនកិច្ច​ផ្សេងៗ​។ លោក Nguyen Thi Thuy Binh បន្ថែមថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ Vietjet នឹង​បន្ត​ផ្តល់ឱកាស​នៃ​ការហោះហើរ​កាន់តែច្រើន​ប​ន្ថែ​ម​ទៀត ទៅកាន់​រដ្ឋ​ពលរដ្ឋ​ក្នុង​តំបន់ និង​អ្នកដំណើរ​អន្តរជាតិ​ទាំងអស់ ក៏ដូចជា​បទពិសោធ​នៃ​ការហោះហើរ​ដ៏​រំភើប​ជាច្រើន ដែល​ភ្ជាប់​រវាង​ប្រទេស​ទាំង​២​។ លោក Nguyen Thi Thuy Binh បញ្ជាក់​បន្ត​៖«​អ្នកដំណើរ​ទាំងអស់ នឹង​ទទួល​ការធ្វើដំណើរ​ដ៏​រីករាយ​លើ​យន្តហោះ​ថ្មី ក៏ដូចជា​ទទួល​បានកា​រ​បម្រើ​ជូន​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ក្តៅៗ​លើ​យន្តហោះ ពី​បុគ្គលិក​ប្រកបដោយ​ភាព​អត់ធ្មត់ និង​រួសរាយ​រាក់ទាក់ ក៏ដូចជា​ភាព​រីករាយ​នឹង​កម្មវិធី​កម្សាន្ត​ក្នុងពេល​ហោះហើរ ដ៏​រំភើប​ជាច្រើន​»​។ 


 
​ក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ក៏បាន​ទទួល​វិញ្ញាបនបត្រ ដើម្បី​ក្លាយជា​សមាជិក​ជា​ផ្លូវការ របស់​សហព័ន្ធ​អាជីវកម្ម​ជប៉ុន ហៅ​កាត់​ថា Keidanren ផងដែរ​។ Vietjet គឺជា​សហគ្រាស​បរទេស និង​ជា​ក្រុមហ៊ុន​អាកាសចរណ៍ មានតម្លៃ​ទាប​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​ចូលរួម​ក្នុង​សហព័ន្ធ​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​ក្នុងប្រទេស​ជប៉ុន ដែលមាន​សមាជិក​ប្រមាណ ១,៥០០ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន​ឈានមុខ​គេ​ជាច្រើន នៅ​ប្រទេស​ជប៉ុន សមាគម​ឧស្សាហកម្ម​ជាតិ អង្គភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សមាជិក​ពិ​សសៗ​ជាច្រើន​ផ្សេងទៀត​។ 
 
​លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម បាន​មានប្រសាសន៍​បញ្ចប់​ថា​៖ «​ខ្ញុំ​សូម​អបអរសាទរ​ដល់ Vietjet ចំពោះ​ការ​ក្លាយជា​សមាជិក​ផ្លូវការ​របស់ Keidanren ដែលជា​សហព័ន្ធ​អាជីវកម្ម​របស់​ជប៉ុន ខណៈដែល​នេះ ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​មិន​ត្រឹមតែ​ក្រុមហ៊ុន Vietjet ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​វិស័យ​អាជីវកម្ម​ជាទូទៅ​របស់​វៀតណាម​ផងដែរ​»​។ 


 
​ផ្លូវ​ហោះហើរ​ថ្មី​ទាំង​២​នេះ នឹង​ផ្តល់នូវ​ភាពងាយស្រួល​បន្ថែមទៀត សម្រាប់​ការធ្វើដំណើរ​មកកាន់​អាស៊ីអាគ្នេយ៍ សម្រាប់​អ្នកដំណើរ​ជា​ភ្ញៀវ​ទេសចរណ៍ និង​ជា​អ្នកធ្វើ​ជំនួញ​ផ្សេងៗ​។ ប្រជាពលរដ្ឋ​កម្ពុជា នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការបើកផ្លូវ​ហោះហើរ​របស់ Vietjet ពី​ទីក្រុង​សៀមរាប ទៅកាន់​ទីក្រុង​ហាណូយ ដើម្បី​អាចធ្វើ​ដំណើរ​យ៉ាង​ឆាប់រហ័ស និង​មានតម្លៃ​ទាប ទៅកាន់​ប្រទេស​ជប៉ុន និង​គោលដៅ​សំខាន់ៗ​ជាច្រើន​ផ្សេងទៀត​នៅ​អាស៊ី​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ នឹង​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​កាន់តែច្រើន​ក​ន្លែ​ង ថ្ងៃ​សម្រាក​វិស្សមកាល កាន់​តែមាន​អត្ថន័យ ឬ​ឱកាស​ទៅកាន់​ជប៉ុន ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​បំផុត​របស់​ពិភពលោក កាន់​តែមាន​ភាពងាយស្រួល​ជាមួយនឹង Vietjet សម្រាប់​អ្នកដំណើរ​ជា​ពាណិជ្ជករ​។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ជាប្រចាំ​ថ្ងៃ ប្រមាណ​ជា​៤០០​ជើង និង​បាន​ដឹក​អ្នកដំណើរ​ច្រើនជាង​៨០​លាន​នាក់ មកទល់ពេលនេះ​។                                                                   
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​: www.vietjetair.com   ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com