តើសិស្សគួរត្រៀមបែបណា ទើបបានពិន្ទុខ្ពស់លើមុខវិជ្ជា«រូបវិទ្យា»?
ជាតិ
បាក់ឌុប
វីដេអូ
តើសិស្សគួរត្រៀមបែបណា ទើបបានពិន្ទុខ្ពស់លើមុខវិជ្ជា«រូបវិទ្យា»?
02, Jul 2019 , 3:05 pm        
រូបភាព
លោក ម៉ុក សុជាតិ សាស្រ្តាចារ្យរូបវិទ្យានៃ​វិទ្យាល័យបាក់ទូក
លោក ម៉ុក សុជាតិ សាស្រ្តាចារ្យរូបវិទ្យានៃ​វិទ្យាល័យបាក់ទូក
ភ្នំពេញ៖ រូបវិទ្យា ជាមុខវិជ្ជាស្មុគស្មាញនិងពិបាក ក្នុងចំណោមមុខវិជ្ជាទាំង៧ ដែលដាក់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ដើម្បីដោះស្រាយលំហាត់រូបវិទ្យាបានពិន្ទុខ្ពស់ សិស្សានុសិស្ស គួរចេះរូបមន្ត, យល់ពីខ្នាត និងការគណនាផ្សេងៗ។ លោក ម៉ុក សុជាតិ សាស្រ្តាចារ្យរូបវិទ្យានៃវិទ្យាល័យបាក់ទូក ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «កូនៗត្រូវចាប់ផ្ដើមរម្លឹកមេរៀនពីដំបូងបំផុតដល់មេរៀនចុងក្រោយ ដោយរម្លឹករូបមន្ត, និយមន័យ និងបាតុភូត ទើបកូនៗទទួលបានលទ្ធផលល្អ»។


 
ដើម្បីជ្រាបកាន់តែលម្អិត សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក ម៉ុក សុជាតិ សាស្រ្តាចារ្យរូបវិទ្យានៃវិទ្យាល័យបាក់ទូកដូចតទៅ៖ 

 
ត្រឹមតែរយៈពេល២ខែទៀតប៉ុណ្ណោះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងចាប់ផ្ដើម។ ក្នុងរយៈពេលខ្លីខាងមុខនេះ សិស្សានុសិស្ស គួរត្រៀមខ្លួនឲ្យបានល្អ និងត្រូវចេះមេរៀនផ្សេងៗ។ ដើម្បីប្រឡងយកពិន្ទុមុខវិជ្ជារូបវិទ្យាបានខ្ពស់ ទាមទារឲ្យសិស្សានុសិស្សចេះនូវមេរៀនទី១ ដល់មេរៀនទី៩ និងត្រូវចាំរូបមន្ត ឬការគណនាផ្សេងៗ។ លោកសាស្រ្តាចារ្យ ម៉ុក សុជាតិ ប្រាប់ឲ្យដឹងថា៖  «មេរៀនរូបវិទ្យាថ្នាក់ទី ១២ មាន ៩មេរៀន។ មេរៀនពិបាកជាងគេ គឺមេរៀនរលក និងស្រួលជាងគេ មេរៀនឧស្ម័ន»។ សាស្រ្តាចារ្យរូបវិទ្យា ម៉ុក សុជាតិ ដើម្បីដោះស្រាយលំហាត់មួយបាន សិស្សានុសិស្សមានធាតុផ្សំដូចជា៖ ចេះរូបមន្ត, យល់បាតុភូត, បំបែកខ្នាត។
 
សាស្រ្តាចារ្យរូបវិទ្យាដែលមានបទពិសោធន៍បង្រៀនជិត ៣០ឆ្នាំរូបនេះ បន្ថែមថា វិញ្ញាសារូបវិទ្យា ដែលចេញប្រឡងរាល់ឆ្នាំនៅមានកម្រិត ប៉ុន្តែ ទោះបីមានកម្រិត សិស្សមួយចំនួននៅតែមិនអាចដោះស្រាយបានល្អ។ លោក ម៉ុក សុជាតិ ប្រាប់ពីការដោះស្រាយលំហាត់ក្នុងពេលប្រឡងយ៉ាងដូច្នេះ៖ «ពេលចែកវិញ្ញាសាមក ត្រូវសម្លឹងមើលលំហាត់ណាដែលស្រួលងាយគេ ហើយយល់ធ្វើមុន ដើម្បីកុំឲ្យខាតពេលវេលា និងត្រូវបែងចែកពេលវេលាឲ្យបានច្បាស់»៕
 
 
 
 

Tag:
 (វីដេអូ) រូបវិទ្យា
  ម៉ុក សុជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com