ពីនេះ ពីនោះ
ប្រយ័ត្ន​ច្រឡំ​ពាក្យ​ដែល​ប្រើ​ដោយ​ជើង «​ត​» និង​ជើង «​ដ​»!
03, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​លក្ខណៈពិសេស​របស់​ភា​សា​ខ្មែរ​គឺ ជើង «​ត​» ដូចគ្នា​នឹង ជើង «​ដ​» ដែរ​។ ពាក្យ​ដែល​ប្រើ​ដោយ ជើង «​ត​»​មានន័យ​ខុសគ្នា​នឹង​ពាក្យ​ដែល​ប្រើ​ដោយ​ជើង «​ដ​» សូម្បីតែ​បញ្ចេញ​សូរសៀង​ក៏​ផ្សេងគ្នា​ដែរ​។


 
​ផ្អែក​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ប្រើ​ដោយ​ជើង «​ត​» មានដូចជា​៖ កន្តើយ​,​មន្ត្រី​,​កិត្តិយស​,​កិត្តិនាម​,​មិត្ត​,​លក្ខន្តិក​, ខន្តី​,​ប្រតិបត្តិ​, បញ្ញត្តិ​, ភស្តុតាង​, ផ្តិតផ្តូង​, ផ្តិល​, ផ្តឹ​កៗ​, កន្ត្រោង​,​កន្ត្រៃ​។​ល​។​
 
​ចំណែក​ពាក្យ​ដែល​ប្រើ​ជើង «​ដ​» មានដូចជា​៖ ក្ដាន់​,​ក្ដាប់​,​ក្តាម​,​ក្ដារខៀន​, ក្ដី​, ក្តាំង​,​ក្ដៅ​,​ក្ដិច​,​ក្ដឹប​,​ក្ដុងក្ដាំង​, ក្ដុល​, ក្ដឿង​, ក្ដួល​,​ក្ដែ​ងៗ​, ភក្ដី​,​សម្ដែង​,​សម្ដី​, ផ្តេសផ្ដាស​,​សណ្ដាប់​,​ស្ដាយ​,​ស្ដាំ​,​ស្ដុកស្តម្ភ​,​ទ្រឹស្ដី​,​សួស្ដី​,​ស្ដោះ​,​ប្ដី​,​ប្ដឹង​,​ប្ដូរ​,​ប្ដេជ្ញា​,​ផ្ដិត​។​ល​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com