ជាតិ
រដ្ឋ នឹងចាប់ផ្តើមប្រមូលពន្ធពីកាណូតទេសចរណ៍ សកម្មភាពក្នុងកិច្ចប្រជុំអន្តរក្រសួង រូបភាពពីក្រសួងទេសចរណ៍
× អន្តរក្រសួង នឹងបង្កើតគណៈកម្មការកាណូតទេសចរណ៍ ដើម្បីជំរុញឲ្យអ្នកប្រកបអាជីវកម្មកាណូតទេសចរណ៍ចូលបង់ពន្ធនិងដោះស្រាយបញ្ហាប្រឈមនានា។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២កក្កដា ឆ្នាំ២០១៩។
កិច្ចប្រជុំអន្តរក្រសួង នៅស្ដីការក្រសួងទេចរណ៍ បានលើឡើងពីបញ្ហាប្រឈមពាក់ព័ន្ធនឹងអាជីវកម្មកាណូតទេសចរណ៍ នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ហើយតម្រូវឲ្យមានការដោះស្រាយលើកាណូតទេសចរណ៍គ្មានពន្ធនាំចូលនិងលិខិតស្នាមត្រឹមត្រូវ កាណូតទេសចរណ៍គ្មានលិខិតពិនិត្យបច្ចេទេសចេញពីក្រសួងឬមន្ទីរដឹកជញ្ជូន និងកាណូតផលិតក្នុងស្រុកគ្មានគុណភាព។
លើសពីនេះ កាណូតមិនគោរពច្បាប់ចរាចរណ៍ផ្លូវទឹក លើសកម្រិត គ្មានអាជ្ញាបណ្ណ រួមទាំងចំណតកំពង់ផែគ្មានស្ដង់ដាសុវត្ថិភាព បណ្ដាលឲ្យគ្មានសណ្ដាប់ធ្នាប់និងពិបាកគ្រប់គ្រង។ ការលើកឡើងក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងទេសចរណ៍ ក្រសួងសាធារណការ អគ្គនាយកដ្ឋានពន្ធដារ រួមទាំងស្ថាប័នអង្គភាពពាក់ព័ន្ធផ្សេងៗ កាលពីថ្ងៃទី១កក្កដា។
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ដើម្បីជំរុញអាជីវកម្មកាណូតទេសចរណ៍ អន្តរក្រសួងនឹងស្នើទៅរដ្ឋាភិបាល ក្នុងការបង្កើតគណៈកម្មការអន្តរក្រសួង សម្រាប់ដោះស្រាយបញ្ហាដែលបានពិភាក្សាខាងលើ។ លើសពីនេះ នឹងមានការរឹតបន្តឹងអាជីវកម្មកាណូតឲ្យចូលបង់ពន្ធ។
បច្ចុប្បន្នកាណូតទេសចរណ៍នៅទូទាំងប្រទេសមាន១២៤គ្រឿង ក្នុងនោះមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម១៦គ្រឿង និងមានអាជ្ញាប័ណ្ណបណ្ដោះអាសន្ន៣៥គ្រឿង។ ប៉ុន្តែកាណូតទាំងអស់នោះ ពុំទាន់មានការបង់ពន្ធឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com