ពីនេះ ពីនោះ
៧​ជាន់​នៃ​ភាព​អាប់ឱន​របស់​មនុស្ស​
03, Jul 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ជា​អ្នក​សាងសង់​អគារ តែ​មនុស្ស​ក៏​ជា​អ្នកធ្វើ​ឲ្យ​អគារ​រលំ​ដែរ​។ ក្នុង​សំណង់​អគារ​មួយ ក្រុមហ៊ុន​សាងសង់ និង​អ្នកពាក់ព័ន្ធ​នឹង​ការសាងសង់ គួរ​ចៀសវាង​ចំណុច​អវិជ្ជមាន​ចំនួន​៧​ខាងក្រោម ដែល​អាច​បង្ក​ឲ្យ​មាន​ភយន្តរាយ ដូច​ពេល​កន្លងទៅ​នៅ​ក្រុងព្រះសីហនុ​។​

 
​ជាន់​ទី​១ នៃ​ភាព​លោភលន់​៖ គេ​សង់​សំណង់​ឲ្យ​លឿន ដើម្បី​ឆាប់​ចប់ និង​ឆាប់​បាន​លុយ 
 
​ជាន់​ទី​២ នៃ​ការបោកប្រាស់​៖ គេ​កាត់បន្ថយ​បរិមាណ​គ្រឿងសំណង់ និង​គុណភាព ដើម្បី​កាត់បន្ថយ​ចំណាយ​ឲ្យ​អស់​តិច​
 
​ជាន់​ទី​៣ នៃ​ការគិត​បែប​មនុស្ស​ខូច​៖ គេ​មិន​ចង់​គោរព​វិធាន ក្បួន ច្បាប់ អ្វី​ទាំងអស់​
 
​ជាន់​ទី​៤ នៃ​ភាព​ឆ្មើងឆ្មៃ​៖ ពួកគេ​គិតថា ប្រើ​លុយ គឺអាច​ទិញ​ច្បាប់ លក្ខន្តិកៈ នានា​បាន​
 
​ជាន់​ទី​៥ នៃ​ភាពមិន​ទទួលខុសត្រូវ​៖ គេ​មិន​ខ្វល់​ថា​មាន​ហេតុការណ៍​អាក្រក់​អ្វី​កើតឡើង​ឡើយ​
 
​ជាន់​ទី​៦ នៃ​ភាព​មើលស្រាល​៖ មិន​ខ្វល់​ពី​ការ​ផ្ចិតផ្ចង់​លើ​គ្រឹះ​នៃ​សំណង់​ទេ តែ​ខ្វល់​តែ​ពី​ការ​លម្អ​ខាងក្រៅ​
 
​ជាន់​ទី​៧ នៃ​អមនុស្សធម៌​៖ គេ​មើលងាយ​ជីវិត​កម្មករសំណង់​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​
 
​ចុងក្រោយ អគារ​៧​ជាន់​នេះ​បាន​បាក់​រលំ ដោយ​គ្មាន​បន្សល់​អ្វី​ក្រៅពី​ទឹកភ្នែក​របស់​ក្រុមគ្រួសារ ការ​កាន់ទុក្ខ ចំពោះ​សព​ទាំង​២៨​នាក់​។​
 
​តាមពិត អ្នកណា​ក៏​ដឹង​ដែរ​ថា អ្វីៗ​អាស្រ័យ​លើ​តែ​ស្នាដៃ​របស់​មនុស្ស​។ បើ​ស្នាដៃ​មនុស្ស​ត្រឹមត្រូវ និង​ចំណាន អគារ​ក៏​មិន​រលំ​ដែរ​។ បើ​យើង​គិត​បែប​សុទិដ្ឋិនិយម យើង​អាច​និយាយថា បើ​ឋាននរក​ទាំងនោះ វា​បង្កឡើង​ដោយសារតែ​ស្នាដៃ​មនុស្ស ហេតុដូចនេះ ចូរ​មនុស្ស​កុំ​បង្កើត​ឲ្យ​មាន​ឋាននរក​ទៅ ?
 

© រក្សាសិទ្ធិដោយ thmeythmey.com