គ្រូពេទ្យស្ម័គ្រចិត្តជប៉ុន នឹងពិនិត្យជំងឺដល់ពលរដ្ឋនៅមណ្ឌលសុខភាពសំពោងជ័យ និងមន្ទីរពេទ្យបង្អែកព្រៃឈរដោយឥតគិតថ្លៃ
ជាតិ
ព័ត៍មានសុខភាព
គ្រូពេទ្យស្ម័គ្រចិត្តជប៉ុន នឹងពិនិត្យជំងឺដល់ពលរដ្ឋនៅមណ្ឌលសុខភាពសំពោងជ័យ និងមន្ទីរពេទ្យបង្អែកព្រៃឈរដោយឥតគិតថ្លៃ
03, Jul 2019 , 12:00 pm        
រូបភាព
ដោយ៖ សុផល រតន:

ភ្នំពេញ៖ អង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពសំពោងជ័យ នឹងពិនិត្យ និងពិគ្រោះជំងឺដល់ពលរដ្ឋ១០០នាក់ ចំនួន២ថ្ងៃ។ ការពិនិត្យនិងពិគ្រោះជំងឺនេះ ធ្វើនៅថ្ងៃទី៥ ខែកក្កដា នៅមណ្ឌលសុខភាពសំពោងជ័យ និងថ្ងៃទី៦ ខែកក្ដដា នៅមន្ទីរពេទ្យបង្អែកព្រៃឈរ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ។

 
 
ប្រជាពលរដ្ឋ ដែលមានបំណងចង់ពិនិត្យសុខភាពដោយឥតគិតថ្លៃ សូមភ្ជាប់មកជាមួយនូវលេខទូរសព្ទ, ថ្នាំពេទ្យ, វេជ្ជបញ្ជា, លទ្ធផលវិភាគ ឬឯកសារផ្សេងៗ ដែលពាក់ព័ន្ធជាមួយនឹងជំងឺ។ ពេលវេលាពិនិត្យជំងឺនឹងចាប់ផ្តើមពីម៉ោង៨ព្រឹក ដល់ម៉ោង ៣:៣០រសៀល នៅថ្ងៃទី៥ កក្ដដា និងដល់ម៉ោង ៥:០០ល្ងាចនៅថ្ងៃទី៦ កក្កដា។
 
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជប៉ុន នឹងវះកាត់ជូនកុមារពីអាយុ ០ ឆ្នាំដល់ ១៥ឆ្នាំ ដោយបែងចែកជាពីរផ្នែក គឺជំងឺវះកាត់ផ្នែកកុមារ និងជំងឺវះកាត់ទូទៅ។ សម្រាប់ជំងឺវះកាត់ផ្នែកកុមារមាន ជំងឺទឹកដក់ក្នុងពងស្វាស, ស្បែកលិង្គអត់ពង្លាត់ និងនោមខុសប្រកតី។ ដោយឡែក ជំងឺវះកាត់ទូទៅរួមមាន ពោះវៀនធ្លាក់ចូលពងស្វាស, ទឹកដក់ក្នុងពងស្វាស, គ្រាប់ពងស្វាសអត់ធ្លាក់ និងដុំពក។
 
សូមបញ្ជាក់ថា អង្គការបេះដូងជប៉ុន មានគោលដៅជួយសម្រួលដល់សេវាវេជ្ជសាស្រ្ដនៅតាមតំបន់ដាច់ស្រយាលនានា ដើម្បីឲ្យពលរដ្ឋមានឱកាស ក្នុងការទទួលបានសេវាកម្មវេជ្ជសាស្រ្ដស្មើភាពគ្នា។ អង្គការបេះដូងជប៉ុន ជាអង្គការសុខាភិបាលអន្តរជាតិស្ម័គ្រចិត្តដែលគាំទ្រលើគម្រោងសេវាវេជ្ជសាស្រ្ដ និងគម្រោងអប់រំសុខភាព៕
 

Tag:
 ពេទ្យស្ម័គ្រចិត្ត
  ជប៉ុន
  ជំងឺ
  មណ្ឌលសុខភាព
 
© រក្សាសិទ្ធិដោយ thmeythmey.com