ជាតិ
ឥទ្ធិពលកូនព្យុះទី៤«ម៉ាន់»នឹងធ្វើឲ្យខេត្តជាប់មាត់សមុទ្រ និងភាគឦសានមានភ្លៀងធ្លាក់ខ្លាំង
03, Jul 2019 , 12:30 pm        
រូបភាព
ដោយ៖ សុផល រតនៈ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករអាកាសធាតុបន្ថែមនៅថ្ងៃទី៣ កក្កដានេះថា តាមបណ្ដាខេត្តជាប់មាត់សមុទ្រ, តំបន់ខ្ពង់រាបឦសាន, បណ្ដាខេត្តមួយចំនួន នឹងមានភ្លៀងធ្លាក់ជោគជាំ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

 
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក បញ្ជាក់ថា វិសម្ពាធទាប ដែលកើតនៅលើភាគខាងកើតកោះហាយណាន់កាលពីថ្ងៃទី០២ កក្កដា បានវិវត្តន៍ទៅជាកូនព្យុះទី៤ (Tropical Storm) ឈ្មោះ «ម៉ាន់» និងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង។ បើតាមក្រសួងធនធានទឹក កូនព្យុះទី៤នេះ មិនមែនបក់ចូលកម្ពុជានោះទេ ប៉ុន្តែវាមានឥទ្ធិពលនៅតំបន់មួយចំនួន។ 

អត្ថបទទាក់ទង

 ក្រសួងធនធានទឹក បានព្យាករថា  ខេត្តជាប់តំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជោគជាំ ទាំងលើដី និងផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំ។ ចំណែកខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើតជាប់ប្រទសសវៀតណាម នឹងមានភ្លៀងបន្តធ្លាក់ច្រើន  ហើយបណ្ដាខេត្តភាគកណ្ដាលខាងជើង និងពាយ័ព្យ នឹងមានភ្លៀងពីតិចទៅបង្គួរ។
 
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងនូវបណ្ដាបាតុភូត,ផ្គរ, រន្ទះ និងខ្យល់កន្ត្រាក់។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ៕
 

Tag:
 អាកាសធាតុ
  ព្យុះ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com