ជាតិ
លោក យន្ត មីន ត្រូវបានបំពាក់ផ្កាយ៤ និងកាន់តំណែងជារដ្ឋលេខាធិការការពារជាតិផ្លូវការ លោក យន្ត មីន ទទួលព្រះរាជក្រឹត្យតែងតាំងពី សម្តេច ទៀ បាញ់
× លោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានបំពាក់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ៤) និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិផ្លូវការ នាព្រឹកថ្ងៃទី៣ ខែកក្កដា នេះ ក្រោមអធិបតីភាពសម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ការបំពាក់ស័ក្តិ និងតែងតាំងលោក យន្ត មីន ធ្វើឡើងនាកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ ២០១៩។ ជាមួយគ្នានេះ លោក ហ៊ុយ ពិសិដ្ឋ ក៏បានឡើងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ ដូចគ្នាផងដែរ។
សូមបញ្ជាក់ថា លោក យន្ត មីន បានសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ ក្រោយករណីបាក់រលំអគារ៧ជាន់ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ និង២៦នាក់រងរបួស។ ភ្លាមៗនោះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានប្រកាសពីការតែងតាំងលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅជំនួសតំណែងលោក យន្ត មីន។ លោក គួច ចំរើន បានកាន់តំណែងផ្លូវការកាលពីចុងសប្តាហ៍កន្លងមក៕
© រក្សាសិទ្ធិដោយ thmeythmey.com