កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គា​វើ​លដ៍​ទៅ​ទឹកដី​គិរីវង់ ខណៈ​អាស៊ី​អឺរ៉ុប​ស្វាគមន៍​ការពារជាតិ​
03, Jul 2019 , 2:00 pm        
រូបភាព
គិរីវង់សុខសែនជ័យ ត្រូវស្វាគមន៍ណាហ្គាវើលដ៍ សម្រាប់ជំនួបជើងទីមួយ
គិរីវង់សុខសែនជ័យ ត្រូវស្វាគមន៍ណាហ្គាវើលដ៍ សម្រាប់ជំនួបជើងទីមួយ
ដោយ: ថ្មីៗ
ការប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទីមួយ បន្ត​ជំនួប​២​គូ​បន្ថែមទៀត​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៣ ខែកក្កដា នេះ​។



​គិរីវង់​សុខ​សែន​ជ័យ បើក​កីឡដ្ឋាន​របស់ខ្លួន ស្វាគមន៍​ណាហ្គា​វើ​លដ៍ ដែលជា​ជើងឯក​ឆ្នាំ​២០១៣ ខណៈ​ម្ចាស់​ការពារ​តំណែង​ជើងឯក ក្រសួងការពារជាតិ ទៅ​ជួប​អាស៊ី​អឺរ៉ុប យូ​ណាយ​ធី​ត នៅ​កីឡដ្ឋាន អេ​អ៊ី​យូ ស្តត​ផាក​។ ការប្រកួត​ទាំងពីរ​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៣ និង​៣០​នាទី​។​

​សម្រាប់​ជំនួប​ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បឹងកេត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សៀមរាប ៦-០ រីឯ​អគ្គិសនី​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ មួយថ្ងៃ​បន្ទាប់ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​កំពង់ចាម ១០-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ត្បូងឃ្មុំ ៤-០៕




Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com