អត្ថបទពាណិជ្ជកម្ម
ជីប ម៉ុង ចូលរួម​ជួសជុល​និង​កែលម្អ​រមណីយដ្ឋាន​វត្ត​ភ្នំ និង​អគារ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ
03, Jul 2019 , 3:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន ជីប ម៉ុង នឹងចូលរួម​ជួសជុល និង​កែលម្អ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែលជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់ស្អាត និង​កែលម្អ​អគារ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ ដែលមាន​អាយុកាល​ប្រមាណ​១០០​ឆ្នាំ​មកហើយ​។ កិច្ចសហការ​នេះ ធ្វើឡើង​តាមរយៈ​ការ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ភាគី​ក្រុមហ៊ុន និង​តំណាង​សាកលវិទ្យាល័យ​។ 
 
​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​រវាង​ក្រុមហ៊ុន ជីប ម៉ុង និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២ កក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក​សោម សុគន្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​ក្រុមហ៊ុន ជីប ម៉ុង សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សាស្ត្រាចារ្យ និង​និស្សិត​ប្រមាណ​២០០​នាក់​។​


 
​លោក អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ធនធានមនុស្ស និង​ទំនាក់ទំនង​សាធារណៈ របស់​ក្រុមហ៊ុន ជីប ម៉ុង ថ្លែងថា​ក្រុមហ៊ុន ជីប ម៉ុង នឹង​ផ្តល់​ការសហការ ក្នុងការ​ជួសជុល​ដំបូល​អគារ D ដែលជា​អគារ​មាន​វ័យ​ចំណាស់​។ លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង នឹង​ឧបត្ថម្ភ​ផ្សេងៗ តាម​តម្រូវការ​របស់​សាកលវិទ្យាល័យ និង​តាម​លទ្ធភាព​ក្រុមហ៊ុន ព្រមទាំង​អនុញ្ញាត​ឲ្យ​និស្សិត ចុះ​កម្មសិក្សា​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង​ផងដែរ​។ 
 
​លោក ហេង សុ​ផា​ឌី សាកលវិទ្យាធិការ​ស្តីទី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឲ្យ​ដឹងថា នេះ​ជា​សករាជ​ថ្មី​មួយ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ ដែល​បាន​ចាប់​ដៃគូ​សហការ ជាមួយ​វិស័យ​ឯកជន ជាពិសេស​ក្រុមហ៊ុន ជីប ម៉ុង ដើម្បី​រួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​មរតក​វប្បធម៌​ជាតិ​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com