«​ដែល​» ជា​ពាក្យ​ប្រាប់​ពី​ដំណើរ​នៃ​អំពើ ចំណែក «​ដែរ​»​បង្ហាញ​ពី​ដំណើរ​ដូចគ្នា​
ពីនេះ ពីនោះ / មិនយល់...!
«​ដែល​» ជា​ពាក្យ​ប្រាប់​ពី​ដំណើរ​នៃ​អំពើ ចំណែក «​ដែរ​»​បង្ហាញ​ពី​ដំណើរ​ដូចគ្នា​
04, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ដែល​» និង​«​ដែរ​» ជា​ពាក្យ​ដែល​បញ្ចេញ​សូរសៀង​ដូចគ្នា ហើយក៏​ជា​ពាក្យ​ដែល​មហាជន​ខ្លះ​បង្កើតជា​កំហុស​ក្នុងការ​ប្រើប្រាស់​នៃ​ពាក្យ​ទាំងពីរ​នេះ​ផងដែរ​។ វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត ពន្យល់​ពាក្យ​«​ដែល​» ចង់​ប្រាប់​បី​ដំណើរ​នៃ​អំពើ​អ្វីមួយ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​នាមសព្ទ ចំណែក​«​ដែរ​»​ជា​និបាតសព្ទ ចង់បង្ហាញ​ពី​ដំណើរ​អ្វីមួយ​ដូចគ្នា​។


 
​ចំពោះ​ពាក្យ​«​ដែល​»​មានន័យ​ពីរបែប មួយ​ជា​អាយតនិបាត ជា​ពាក្យ​ប្រាប់​ដំណើរ​នៃ​អំពើ សម្រាប់​និយាយ​ភ្ជាប់​នាំមុខ​នាមសព្ទ ដូចជា ការដែល​ខ្ញុំ​ធ្វើ​,​ពាក្យ​ដែល​គេ​និយាយ​,​ដំ​ណឺង​ដែល​ខ្ញុំ​ឮ​,​សាលារៀន​ដែល​រាជការ​ចំណាយ​ប្រាក់​ឲ្យ​សង់​។ 
 
​ចំណែក «​ដែល​»​ជា​នាមសព្ទ​វិញ​មានន័យថា សំណល់​,​របស់​ដែល​សល់ ឬ​ដែល​គេ​ប្រើប្រាស់​ហើយ​។ ឧទាហរណ៍​៖ ស៊ី​បាយ​ដែល​គេ​,​ស្លៀកសំពត់​ដែល​គេ​។ ថ្វី​ដ្បិត​ពាក្យ​នេះ មានន័យ​ពីរបែប​យ៉ាងណាក្តី ក៏​គេ​មិនអាច​ច្រឡំ​គ្នា​ជាមួយនឹង​ពាក្យ «​ដែរ​»​ផងដែរ ប្រសិន​គេ  និយាយ​ទៅដល់​អ្វីដែល​សល់​ពី​គេ ឬ​ដំណើរ​អ្វីមួយ​ដែល​បង្ហាញ​ពី​ទង្វើ​នោះ​។ 
 
​ដោយឡែក ពាក្យ​«​ដែរ​» មានន័យថា ដូចគ្នា បាន​ដូចគ្នា​,​ផង​។ ឧទាហរណ៍​៖ ខ្ញុំ​សុំ​ទៅ​ដែរ​, អ្នក​ចង់ទៅ​ផ្សារ​ជាមួយ​ខ្ញុំ​ដែរ​ទេ​? សម្រេច​ដូច្នេះ​ក៏បាន​ដែរ​, ល្អ​គ្រាន់បើ​ដែរ​, ធ្វើ​អ៊ីចឹង​ក៏​ល្អ​ម្យ៉ាងដែរ​។​ល​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com