អត្ថបទពាណិជ្ជកម្ម
Huawei P30 Pro ឈ្នះ​ពានរង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៩ ដល់​ទៅ​ពីរ ផ្ទួនៗ​គ្នា
03, Jul 2019 , 4:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩៖ នៅក្នុង​កម្មវិធី​សន្និសីទ​កំពូល​ទូរស័ព្ទ​ពិភពលោក នៅ​ទីក្រុង​សៀង​ហៃ (MWC) Huawei P30 Pro បាន​គ្រង​តំណែង ជា​ម្ចាស់​ពានរង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ប្រចាំឆ្នាំ ២០១៩ នៃ​ពានរង្វាន់​ទូរ​សព្ទ​ល្អ​ជាងគេ​នៅ​អាស៊ី​។
 
​ក្រៅពី​ពានរង្វាន់​ដែល​ទទួលបាន​នៅ​MWC នា​ក្រុង​សៀង​ហៃ Huawei P30 Pro ក៏​ឈ្នះ​ពានរង្វាន់​ស្មា​ត ហ្វូ​ន​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៩ មួយទៀត​ពី European Hardware Association ផងដែរ​។ កាលពី​ឆ្នាំមុន ពានរង្វាន់​នេះ ក៏បាន​ទៅលើ​ក្រុមហ៊ុន Huawei ដែរ លើ​ម៉ូ​ដែល Huawei P20 Pro​។​
     
P30 សេ​រ៊ី ទទួលបាន​ពានរង្វាន់​ទាំងពីរ​នេះ បន្ទាប់ពី​ទទួលបាន​ការកោតសរសើ​រ​មិន​ដាច់​ពី​មាត់ ពី​អតិថិជន​នៅ​ជុំវិញ​ពិភពលោក និង​ស្ថាប័ន​ផ្សព្វផ្សាយ​ជាច្រើន​។ ទាំង​អតិថិជន និង​ស្ថាប័ន បាន​ស្ងើចសរសើរ​លើ​កាមេរ៉ា​បួន​គ្រាប់ SupersSensing Leica សមត្ថភាព​ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ ថាមពល​ថ្ម​ប្រើ​បានយូរ និង​ការ​រចនា​ដ៏​ប្រណិត ជាមួយ​ជម្រើស​ពណ៌​ដ៏​គួរ​ឲ្យ​ទាក់ទាញ ដូចជា Breathing Crystal និង Amber Sunrise ដែលជា​ពណ៌​ថ្មី​ដំបូង​គេ​បង្អស់ ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​។ មិនតែប៉ុណ្ណោះ P30 សេ​រ៊ី ក៏បាន​បំបែក​កំណត់ត្រា​លក់បាន  ១០​លាន​គ្រឿង ត្រឹមតែ​រយៈពេល ៨៥​ថ្ងៃ​ដំបូង បន្ទាប់ពី​ការសម្ពោធ​ជា​ផ្លូវការ​៕











 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

Tag:
 Yako Comapny
© រក្សាសិទ្ធិដោយ thmeythmey.com