អត្ថបទពាណិជ្ជកម្ម
ធ្វើដំណើរ​ដោយ​រីករាយ​ជាមួយ Vietjet និង​ការចំណាយ​តិច​ក្នុង​ថ្ងៃ​វិស្សមកាល​លក្ខណៈ​គ្រួសារ​នៅ​វៀតណាម​
03, Jul 2019 , 4:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៣ ខែកក្កដា​៖ តើ​លោកអ្នក កំពុង​ស្វែងរក​ទីកន្លែង​សម្រាក​វិស្សមកាល លក្ខ​ខណៈ​គ្រួសារ ប្រកបដោយ​ការរីករាយ​មែន​ទេ​? តើ​លោកអ្នក ចង់​ចំណាយ​តិច ក្នុងពេល​ធ្វើដំណើរ    ទស្សនកិច្ច​ក្នុងប្រទេស ប្រកបដោយ​ភាព​រំភើប​មែន​ទេ​?  ដើម្បី​ធ្វើ​ឲ្យ​ការធ្វើដំណើរ​ជាមួយ​ក្រុមគ្រួសារ​របស់​លោកអ្នក ក្លាយជា​បទពិសោធ​ដ៏​អស្ចារ្យ សូម​ចាប់ផ្តើម​ទទួលយក​សំបុត្រ​ហោះហើរ អំឡុង​ព្រឹត្តិការណ៍​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស របស់ Vietjet ។
 
​ចាប់ពី​ថ្ងៃទី​៣ ដល់ទី​៥ ខែកក្កដា នៅ​ចន្លោះ​ម៉ោង ១២​ថ្ងៃត្រង់ និង​ម៉ោង ២​រសៀល ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​ផ្តល់​សំបុត្រ​ហោះហើរ ក្នុង​ប្រូ​ម៉ូ​សិន ចំនួន ១,៦០០,០០០​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក (​មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ​) សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ទាំងអស់ ក្នុងប្រទេស​វៀតណាម តាមរយៈ​គេហទំព័រ www.vietjetair.com​។  
 
​ពេលវេលា​នៃ​ការធ្វើដំណើរ សម្រាប់​សំបុត្រ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ គឺ​ចាប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ដល់ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ សម្រាប់​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់ និង​ចាប់ពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ដល់ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ សម្រាប់​រាល់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់​។ 
 
​កុំ​ឲ្យ​ឱកាស​នេះ​ខកខាន​ឲ្យ​សោះ ដើម្បី​ទទួលបាន​ថ្ងៃ​សម្រាក​វិស្សមកាល​ដ៏​រីករាយ នៅ​វៀតណាម ដែលជា​ប្រទេស​ប្រជុំ​ដោយ​រមណីយដ្ឋាន​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាច្រើន ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត តំបន់​ធម្មជាតិ​ដ៏​ទាក់ទាញ អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ទទួលយក​ភាព​រីករាយ​នៅ​កន្លែង​កម្សាន្ត​ជាច្រើន​ផ្សេងទៀត​។ 
 
​ខាងក្រោម​នេះ គឺជា​គន្លឹះ​សំខាន់ៗ​មួយចំនួន ក្នុងការ​ចំណាយពេល​ស​ម្រាក​វិស្សមកាល ប្រកបដោយ​ភាពងាយស្រួល និង​ចំណាយ​តិច​ក្នុងប្រទេស​វៀតណាម ប៉ុន្តែ​ពោរពេញ​ដោយ​ការរីករាយ ដែល​ក្រុមគ្រួសារ​ទាំងមូល នឹង​ទទួលបាន​។​
 
1.​ ​ចាប់ផ្តើម​ការហោះហើរ​ពី​សៀមរាប ទៅ​ទីក្រុង​ហាណូយ​
 
Vietjet នឹង​ផ្តល់​ការហោះហើរ​ប្រកបដោយ​ភាព​រីករាយ និង​មាន​តម្លៃថោក ពី​ទីក្រុង​សៀមរាប   រយៈពេល​១​ឆ្នាំ​ពេញ​។ ហាណូយ គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ធំៗ ដែលមាន​ភាពស្រស់ស្អាត​បំផុត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​មាន​ស្ទើរតែ​រាល់​អ្វីៗ​ទាំងអស់​សម្រាប់​គ្រប់គ្នា ដូចជា ប្រវត្តិសាស្ត្រ តំបន់​ធម្មជាតិ​ដ៏​ស្រស់ស្អាត ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​ការកម្សាន្ត​លក្ខ​ខណៈ​គ្រួសារ​។ នៅពេលដែល​លោកអ្នក​ស្ថិតក្នុង​ទីក្រុង​ហាណូយ លោកអ្នក​ក៏​អាច​រីករាយ​នឹង​ការធ្វើដំណើរ​ក្នុង​រយៈពេល​ដ៏​ខ្លី​តាមរយៈ​យន្តហោះ​របស់ Vietjet ទៅកាន់​ទីក្រុង​ធំៗ និង​គោលដៅ​វិស្សមកាល​ជាច្រើន​ផ្សេងទៀត ក្នុងប្រទេស​វៀតណាម​ដែរ​។ សូមកុំ​ភ្លេច​តាមដាន​ប្រូ​ម៉ូ​សិន​ពិសេសៗ នៅពេលដែល​អ្នក​អាច​ចាប់ផ្តើម​ការហោះហើរ​ផ្សេងៗ ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក នៅលើ​ទំព័រ Facebook របស់ Vietjet​។​
 
2.​ ​ទៅ​កម្សាន្ត​កន្លែង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ក្នុង​ទីក្រុង​ហាណូយ​
 
​លោកអ្នក​អាច​ទៅ​ទស្សនា​នៅ​អគារ​ប្រវត្តិសាស្ត្រ Imperial Citadel of Thang Long ដែលជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក របស់​អង្គារ​យូណេស្កូ នៅ​វៀតណាម​, សារមន្ទីរ​ជាតិ​ក្នុង​ទីក្រុង​ហូជីមិញ ឬ​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​ជាច្រើន ដូចជា ប្រាសាទ​Temple of Literature ជាដើម​។ ក្រុមគ្រួសារ​របស់លោក​អ្នក ប្រាកដជា​រីករាយ​នឹង​ការដើរ​កម្សាន្ត និង​ជិះ​កង់​នៅតាម​បណ្តោយ​បឹង Hoan Kiem នៅ​ចំ​កណ្តាល​នៃ​ទីក្រុង​នេះ​តែម្តង​។ បឹង​នេះ គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​ក្នុងការ​សម្រាកលំហែ និង​គយគន់​សម្រស់​ដ៏​ស្រស់ស្អាត របស់​ទីក្រុង​ហាណូយ​។ ប្រាសាទ​ដ៏​ល្បីល្បាញ Ngoc Son Temple ក៏​នឹង​រង់ចាំ​លោកអ្នក​ឲ្យ​ទៅ​ទស្សនា​ផងដែរ នៅលើ​កោះ​មួយ​ក្នុង​បឹង​នោះ ដោយ​លោកអ្នក​អាចធ្វើ​ដំណើរ​ទៅដល់​យ៉ាង​ងាយស្រួល តាមរយៈ​ស្ពាន​ក្រហម​ដ៏​ល្បីល្បាញ​ឈ្មោះថា The Huc Bridge​។​
 

​ប្រាសាទ​ដ៏​ល្បី​ឈ្មោះថា Ngoc Son Temple 
 
​លោកអ្នក​ក៏​អាច​នាំ​ក្រុមគ្រួសារ​របស់លោក​អ្នក ទៅកាន់​រោងល្ខោន​ដ៏​ល្បីល្បាញ ឈ្មោះថា Water Puppet Theatre ផងដែរ​។ ប្រទេស​វៀតណាម មាន​រោងល្ខោន​ជាច្រើន ប៉ុន្តែ​រោងល្ខោន​ល្បីល្បាញ​ជាងគេ​បំផុត គឺ​ស្ថិតក្នុង​ទីក្រុង​ហាណូយ ក្នុងនោះ​ក៏មាន​រោងល្ខោន Thang Long Puppet Theatre ផងដែរ ខណៈ​រោងល្ខោន​នេះ មានការ​សម្តែង​៥​លើក ជា​រៀងរាល់ថ្ងៃ​។​
 
3.​ ​ដើរ​កម្សាន្ត​តាម​ហាង​កាហ្វេ ភោជនីយដ្ឋាន​នានា និង​ភ្លក្ស​អាហារ និង​ភេសជ្ជៈ​ក្នុងស្រុក​ដ៏​ឈ្ងុយឆ្ងាញ់ 
 
​ទីក្រុង​ហាណូយ គឺជា​កន្លែង​ដ៏​ល្បីល្បាញ​ដែល​ប្រជុំ​ទៅដោយ​ភោជនីយដ្ឋាន កន្លែង​ផឹកស៊ី ហាង​កាហ្វេ​តូចៗ និង​អាហារ​តាម​ដងផ្លូវ​ជាច្រើន​កន្លែង​។ Old Quarter ដែលជា​សង្កាត់​ដ៏​ល្បីល្បាញ​មួយ ប្រជុំ​ដោយ​ភោជនីយដ្ឋាន និង​ផ្សារ​តាម​ដងផ្លូវ​ជាច្រើន នៅ​ចំ​កណ្តាល​ទីក្រុង​ហាណូយ​នោះ គឺជា​កន្លែង​ដ៏​ល្អឥតខ្ចោះ សម្រាប់​ភ្ញៀវទេសចរ​ឈប់សម្រាក និង​ភ្លក្ស​អាហារ​ក្នុងស្រុក​ថោកៗ ដូចជា​នំប៉័ង​សាច់ បាយ​សាច់ជ្រូក ឬ​ហ្វឺ​ជាដើម​។ នៅពេលដែល​ធ្វើដំណើរ​ទៅ​ពិសា​កាហ្វេ កុំ​ភ្លេច​សាកល្បង​កាហ្វេ​ស៊ុតមាន់​ប្រពៃណី​វៀតណាម ដែលជា​កាហ្វេ​ខ្លាំង លាយ​ជាមួយនឹង​ស្ករ ទឹកដោះគោ​ផ្អែម និង​ផ្នែក​ក្រហម​របស់​ស៊ុត​។ ក្មេងៗ ក៏​អាច​រីករាយ​ជាមួយនឹង​បង្ហែ​ម​ដ៏​ឆ្ងាញ់​របស់​វៀតណាម ឈ្មោះថា Chè ផងដែរ​។ 
 

Bun Cha ឬ​បាយ​សាច់ជ្រូក គឺជា​អាហារ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​មួយ​របស់​វៀតណាម​
 
4.​ ​ទៅ​កម្សាន្ត​នៅ​សួន​ទឹក​ដ៏​ស្រស់ស្អាត​
 
​សួន​ទឹក​ថ្មី​នេះ​ឈ្មោះថា Ho Tay Water Park ។ ដោយសារតែ​វា​មាន​ទីតាំង ស្ថិតនៅ​តំបន់​បឹង West Lake ជិត​កណ្តាល​ទីក្រុង​ហាណូយ កន្លែង​នេះ​ត្រូវបាន​ចាត់ទុកថា ជា​សួន​ទឹក​ដ៏​ស្រស់ស្អាត​បំផុត​មួយ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ សួន​ទឹក​នេះ មាន​កន្លែង​លេង​ដ៏​គួរ​ឲ្យ​ទាក់ទាញ      ផ្សេងៗ​គ្នា​ជាច្រើន ដូចជា​ឧបករណ៍​ជិះ​កម្សាន្ត​វិល​ចុះឡើង កប៉ាល់​ចោរ​សមុទ្រ ឬ​កង់​បង្វិល​ជាដើម​។ 
 

​ការកម្សាន្ត​លក្ខ​ខណៈ​គ្រួសារ​នៅ​សួន​ទឹក Ho Tay Water Park
 
5.​ ​កុំ​ភ្លេច​ចំណាយពេល​២ ទៅ​៣​ថ្ងៃ ទៅ​កម្សាន្ត​នៅ​ឆកសមុទ្រ Ha Long Bay 
 
​នៅពេល​ធ្វើដំណើរ​ទស្សន​កិច្ច​ទៅ​ទីក្រុង​ហាណូយ ឬ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម លោកអ្នក​គួរតែ​ចំណាយពេល​ទៅ​កម្សាន្ត​នៅ​ឆកសមុទ្រ Ha Long Bay​។ ជាមួយ​ប្រជុំ​កោះ​ប្រមាណ ២,០០០ Ha Long Bay ត្រូវបាន​ចាត់ទុកថា​ជា​តំបន់​មួយ​ក្នុ ង​ចំណោម​តំបន់​ធម្មជាតិ​ដ៏​អច្ឆរិយ​ក្នុង​ពិភពលោក​។ អ្នក​អាចធ្វើ​ដំណើរ​ដោយ​ជិះទូក កម្សាន្ត​នៅតាម​ឆកសមុទ្រ​នេះ រយៈពេល​១​ថ្ងៃ ឬ​ច្រើន​ថ្ងៃ ក៏ដូចជា​ជិះទូក​ក្តោង​កម្សាន្ត​តាម​កោះ​នានា និង​ទស្សនា​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​វៀតណាម​។ កុំ​ភ្លេច​ឈប់សម្រាក​នៅតាម​កោះ​នានា ដើម្បី​ហែល​ទឹក ជិះទូក           កា​យ៉ាក់​កម្សាន្ត និង​មុជ​ចូលក្នុង​សមុទ្រ ដើម្បី​មើល​ជីវិត​សត្វ​ក្នុង​បាតសមុទ្រ​។​
 

Ha Long Bay ប្រជុំ​ដោយ​ទៅដោយ​ថ្មី និង​កោះ​តូចៗ​ចំនួន​២០០០​កោះ 
 
6.​ ​ធ្វើដំណើរ​ពី​ទីក្រុង​ហាណូយ ទៅលេង​តំបន់​ជនបទ Ninh Binh 
 
​មាន​កន្លែង​ដ៏​ស្រស់ស្អាត​ជាច្រើន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ហាណូយ ប៉ុន្តែ​បើ​អ្នក​ចង់បាន​បទពិសោធ​ដ៏​ពិសេស​តែមួយ យ៉ាងពិត​ប្រាកដ សូម​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ Ninh Binh​។ តំបន់​ជនបទ​ដ៏​ស្រស់ស្អាត​មួយ​នេះ ប្រជុំ​ដោយ​កូនភ្នំ​តូចៗ រ៉ូង​ភ្នំ​ត​ជាប់​គ្នា​ដាច់​កន្ទុយភ្នែក ដែល​ជាប់​ផ្លូវទឹក និង​ទន្លេ​នានា​។ លោកអ្នក​អាច​ជិះទូក ទៅកាន់​ទន្លេ Tam Coc River ឬ Vanh Long Nature Reserve ប៉ុន្តែ​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​របស់​យើង គឺ Trang An ដែលជា​តំបន់​ប្រជុំ​ដោយ​រ៉ូង​ភ្នំ និង​ភ្នំ​ចម្រុះ​គ្នា​។ លោកអ្នក​អាច​ជិះទូក​កម្សាន្ត​ដើម្បី​មើល​ទេសភាព​តាម​រ៉ូង​ភ្នំ​នានា និង​តាម​មាត់សមុទ្រ ដែល​អមដោយ​ប្រាសាទ និង​វត្ត​អារាម​ជាច្រើន​។ លោកអ្នក​អាច​ឈប់សម្រាក​លំហែ ដើម្បី​ដើរ​ឡើង​ភ្នំ មើល​ទិដ្ឋភាព​ដ៏​ស្អាត​ពីលើ​សមុទ្រ​ទាំងមូល​។ 
 

​ការធ្វើដំណើរ​ទៅកាន់​តំបន់ Ninh Binh គឺជា​បទពិសោធ​ដ៏​ពិសេស​តែមួយ​យ៉ាងពិត​ប្រាកដ​
 
​រាល់​តំបន់​ទេសចរណ៍​ទាំងនេះ និង​តំបន់​ផ្សេងទៀត កំពុងតែ​រង់ចាំ​ឲ្យ​លោកអ្នក និង​ក្រុមគ្រួសារ​របស់​អ្នក​ទៅ​ទស្សនា​។ សម្រាប់​ព័ត៌មាន​បន្ថែម អំពី​ការប្រើប្រាស់ Vietjet ដើម្បី​ជួយ​ឲ្យ​លោក​ទៅ​កម្សាន្ត​នៅ​វៀតណាម ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ទៅ​ទស្សនា នៅ​តំបន់​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ជាច្រើន ក៏ដូចជា​រីករាយ​ជាមួយនឹង​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង​កន្លែង​កម្សាន្ត​ជាច្រើន​ជុំវិញ​ទីក្រុង Hanoi និង Nga Trang សូម​ចូលទៅ​កាន់​គេហទំព័រ www.vietjetair.com

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com