ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញ​ធាតុ​ទ័ព​វៀតណាម​៥៤០​ធាតុ​បន្ថែមទៀត
03, Jul 2019 , 10:39 pm        
រូបភាព
ប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពវៀតណាម នាពេលកន្លងមក (រូបពីលោក ឈុំ សុជាត)
ប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពវៀតណាម នាពេលកន្លងមក (រូបពីលោក ឈុំ សុជាត)
ដោយ: ថ្មីៗ
​គិតពី​ដើមឆ្នាំ មកដល់​ពាក់កណ្តាល​ឆ្នាំ​២០១៩​នេះ កម្ពុជា និង ក្រុម​រុករក​អដ្ឋិធាតុ​វៀតណាម បាន​រកឃើញ​អដ្ឋិធាតុ​ទាហាន​ស្ម័គ្រចិត្ត​វៀតណាម​ចំនួន​៥៤០​ធាតុ​បន្ថែមទៀត ដែល​បាន​បាត់បង់​ជីវិត​លើទឹក​ដី​កម្ពុជា​។ នេះ​បើតាម​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។


 
​លោក ឈុំ សុជាតិ បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ថា អដ្ឋិធាតុ​ទាំងនោះ ត្រូវបាន​រកឃើញ​នៅ​យោធភូមិភាគ​ពិសេស ចំនួន​៦២​ធាតុ នៅ​យោធភូមិភាគ​ទី​១ ចំនួន​៤០​ធាតុ នៅ​យោធភូមិភាគ​ទី​២ ចំនួន​២២៨​ធាតុ នៅ​យោធភូមិភាគ​ទី​៣ ចំនួន​៨១​ធាតុ នៅ​យោធភូមិភាគ​ទី​៤ ចំនួន​៤៨​ធាតុ និង នៅ​យោធភូមិភាគ​ទី​៥ ចំនួន​៨៤​ធាតុ​។​
 
​របាយការណ៍​ស្តីពី​ការរុករក​អដ្ឋិធាតុ​កងទ័ព​វៀតណាម​នេះ ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សម្រាប់​ឆមាស​ទី​១ នៃ​ក្រសួងការពារជាតិ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​៕ 

Tag:
 កម្ពុជា​
  ធាតុ​ទ​ព​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com