ជាតិ
សង្គមជាតិ
កម្ពុជា រកឃើញធាតុទ័ពវៀតណាម៥៤០ធាតុបន្ថែមទៀត ប្រតិបត្តិការរុករកអដ្ឋិធាតុកងទ័ពវៀតណាម នាពេលកន្លងមក (រូបពីលោក ឈុំ សុជាត)
× គិតពីដើមឆ្នាំ មកដល់ពាក់កណ្តាលឆ្នាំ២០១៩នេះ កម្ពុជា និង ក្រុមរុករកអដ្ឋិធាតុវៀតណាម បានរកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៤០ធាតុបន្ថែមទៀត ដែលបានបាត់បង់ជីវិតលើទឹកដីកម្ពុជា។ នេះបើតាមលោក ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
លោក ឈុំ សុជាតិ បង្ហោះព័ត៌មានលើបណ្តាញសង្គមថា អដ្ឋិធាតុទាំងនោះ ត្រូវបានរកឃើញនៅយោធភូមិភាគពិសេស ចំនួន៦២ធាតុ នៅយោធភូមិភាគទី១ ចំនួន៤០ធាតុ នៅយោធភូមិភាគទី២ ចំនួន២២៨ធាតុ នៅយោធភូមិភាគទី៣ ចំនួន៨១ធាតុ នៅយោធភូមិភាគទី៤ ចំនួន៤៨ធាតុ និង នៅយោធភូមិភាគទី៥ ចំនួន៨៤ធាតុ។
របាយការណ៍ស្តីពីការរុករកអដ្ឋិធាតុកងទ័ពវៀតណាមនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆមាសទី១ នៃក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ៕
Tag:
កម្ពុជា
ធាតុទពវៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com