កម្ពុជា​ខាតបង់​ជាង ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​បញ្ហា​ជក់បារី​
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ខាតបង់​ជាង ៦០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដោយសារ​បញ្ហា​ជក់បារី​
03, Jul 2019 , 6:01 pm        
រូបភាព
​ការសិក្សា​ថ្មី​មួយ​បង្ហាញថា ជំងឺ​ទាក់ទង​នឹង​ថ្នាំជក់ បានធ្វើ​ឲ្យ​ខាតបង់​សេដ្ឋកិច្ចកម្ពុជា​ប្រមាណ ៦៥៧​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការខាតបង់​ទាំងនេះ បូករួម​នូវ​ការចំណាយ​លើ​ការថែទាំង​សុខភាព បាត់បង់​ផលិតភាព​ដោយសារ​ការស្លាប់​មុន​អាយុ ពិការភាព និង​ការ​សម្រាក​ក្នុងពេល​ធ្វើការ​ដើម្បី​ជក់បារី​។


 
​តួលេខ​ខាងលើនេះ គឺ​យោងតាម​របាយការណ៍​អំពី​ផលប៉ះពាល់​នៃ​ថ្នាំជក់​លើ​ផ្នែក​សុខភាព និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​នឹងត្រូវ​សម្ពោធ​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ Sunway ភ្នំពេញ​។ គួរ​បញ្ជាក់ថា ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមការងារ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) អង្គការ​សុខភាព​ពិភពលោក  (WHO) និង RTI International ៕
 

Tag:
 ថ្នាំជក់​
© រក្សាសិទ្ធិដោយ thmeythmey.com