កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប៉េ​រូ​ទម្លាក់​ម្ចាស់​ការពារ​ជើងឯក​ស៊ី​លី ដើម្បី​ទៅ​ជួប​ប្រេ​ស៊ី​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​
04, Jul 2019 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ប៉េ​រូ បាន​យកឈ្នះ​ស៊ី​លី ៣-០ ដើម្បី​ឡើងទៅ​ជួប​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ឆ្នាំ​២០១៩ ខណៈ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ស៊ី​លី ខកចិត្ត ដោយ​ត្រឹម​មានឱកាស​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​ជាមួយ​អា​ហ្ស​ង់​ទីន​។​



អត្ថបទទាក់ទង

​ខ្សែបម្រើ Edison Flores និង Yoshimar Yotun បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​នៅ​តង់​ទីមួយ​ដែល​សុទ្ធតែជា​ការបញ្ជូន​រប​ស់ Andre Carrillo​។ ឈានដល់​បន្ថែម ប្រធាន​ក្រុម Jose Paolo Guerrero រកបាន​គ្រាប់​ទី​៣ ដើម្បី​នាំ​ប៉េ​រូ​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ Copa America ឆ្នាំ​២០១៩​។ ភ្លាមៗនោះ ស៊ីលី អាចវាយបក​បង្គ្រប់កិច្ចវិញផងដែរ ប៉ុន្តែ Eduardo Vargas ស៊ុត​បាល់ប៉េណាល់ទីមិនចូល។

​នេះ​ជាការ​នៃ​ការ​ឈានទៅ​ដណ្តើម​ជើងឯក​លើក​ទី​៣​របស់​ប៉េ​រូ បន្ទាប់ពី​ពួកគេ​សម្រេចបាន​កាលពី​ឆ្នាំ​១៩៣៩ និង​ចុងក្រោយ​នៅ​ឆ្នាំ​១៩៧៥​។ ប៉េ​រូ​ត្រូវ​ប្រជែង​ពាន​ជាមួយ​ប្រេ​ស៊ី​ល​នៅ​កីឡដ្ឋាន Estádio do Maracanã ក្រុង Rio de Janeiro បន្ទាប់​ស៊ី​លី និង​អា​ហ្ស​ង់​ទីន ប្រជែង​យក​លេខ​បី​នៅ Arena Corinthians ក្រុង São Paulo៕



Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com