កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ប៉េរូទម្លាក់ម្ចាស់ការពារជើងឯកស៊ីលី ដើម្បីទៅជួបប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉េរូ បានយកឈ្នះស៊ីលី ៣-០ ដើម្បីឡើងទៅជួបម្ចាស់ផ្ទះប្រេស៊ីលនៅវគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០១៩ ខណៈម្ចាស់ការពារតំណែងជើងឯកស៊ីលី ខកចិត្ត ដោយត្រឹមមានឱកាសដណ្តើមចំណាត់ថ្នាក់លេខ៣ជាមួយអាហ្សង់ទីន។
ខ្សែបម្រើ Edison Flores និង Yoshimar Yotun បានស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់នៅតង់ទីមួយដែលសុទ្ធតែជាការបញ្ជូនរបស់ Andre Carrillo។ ឈានដល់បន្ថែម ប្រធានក្រុម Jose Paolo Guerrero រកបានគ្រាប់ទី៣ ដើម្បីនាំប៉េរូឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa America ឆ្នាំ២០១៩។ ភ្លាមៗនោះ ស៊ីលី អាចវាយបកបង្គ្រប់កិច្ចវិញផងដែរ ប៉ុន្តែ Eduardo Vargas ស៊ុតបាល់ប៉េណាល់ទីមិនចូល។
នេះជាការនៃការឈានទៅដណ្តើមជើងឯកលើកទី៣របស់ប៉េរូ បន្ទាប់ពីពួកគេសម្រេចបានកាលពីឆ្នាំ១៩៣៩ និងចុងក្រោយនៅឆ្នាំ១៩៧៥។ ប៉េរូត្រូវប្រជែងពានជាមួយប្រេស៊ីលនៅកីឡដ្ឋាន Estádio do Maracanã ក្រុង Rio de Janeiro បន្ទាប់ស៊ីលី និងអាហ្សង់ទីន ប្រជែងយកលេខបីនៅ Arena Corinthians ក្រុង São Paulo៕
© រក្សាសិទ្ធិដោយ thmeythmey.com