ជាតិ
​សម្តេច ហ៊ុន សែន យកនំ​បញ្ចុក​ខ្មែរ​ទៅដល់ WTO
04, Jul 2019 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​កម្មវិធី​សង្គម និង​វប្បធម៌ ដែល​រៀបចំ​នៅ​ទីស្នាក់ការ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃទី​៣ ខែកក្កដា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​អត្តសញ្ញាណ​នំ​បញ្ចុក​ខ្មែរ ដល់​អ្នកចូលរួម​ទាំង​អស់​។​

 
ជនជាតិ​បរទេស​ជាច្រើន​នាំគ្នា​បរិភោគ​នំ​បញ្ចុក​ខ្មែរ ក្រោយ​ការណែនាំ​បង្ហាញ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ នេះ​បើ​ផ្អែក​តាម​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​ផ្ទាល់​។ សម្តេច​បានសរសេរថា​៖ «​ខ្ញុំ​ពិតជា​រីករាយ ដែល​នំ​បញ្ចុក​ខ្មែរ​បានមក​ដល់ទី​ស្នាក់កា​រ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (World Trade Organization-WTO) កាលពី​យប់មិញ នៅក្នុង​កម្មវិធី​សង្គម និង​វប្បធម៌​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​បានលើកឡើង​ថា នំ​បញ្ចុក​ជា​អត្តសញ្ញាណ​នំ​របស់​ជាតិខ្មែរ ដែល​បង្ហាញ​ពី​សាមគ្គីភាព​ស្អិតល្មួត​វេញ​ត្របាញ់​ចូលគ្នា​ដូចជា​ចង្វាយ​នំ​បញ្ចុក ដែលមាន​គ្រឿងផ្សំ​ជាច្រើន​នាំមក​នូវ​ក្លិន​ដ៏​ឈ្ងុយ​និង​រសជាតិ​ដ៏​ឆ្ងាញ់ ពិសារ​ដែល​នាំមក​នូវ​សុខភាព​ពិតៗ​។​
 
​សម្តេច​បាន​បន្ថែមថា​៖ «​យើង​ចូលរួម​ឲ្យ​តម្លៃ​លើកតម្កើង​ម្ហូបអាហារ និង​នំចំណី​ខ្មែរ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​នៅក្នុង​ពិធី សំខាន់ៗ​តូចធំ​ទាំង​ក្នុង និង​ក្រៅប្រទេស​»៕
 



Tag:
 នំ​បញ្ចុក​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com