ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់ឌុប៖ ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ឯផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម
04, Jul 2019 , 11:35 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា បានជ្រើសរើស ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ហើយផែនដី និងបរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ មុខវិទ្យាទាំងនេះ គឺវិញ្ញាសាជម្រើសក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ នេះបើតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ដែលចេញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ និងផ្ញើជូនទៅប្រធានមន្ទីរអប់រំនៅគ្រប់រាជធានី-ខេត្ត។



ព័ត៌មានពីក្រសួងអប់រំ បានបង្ហាញថា បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ មាន១១៩.២១៧នាក់ ( ស្រី ៦១.០៣១នាក់) ដោយក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៤៥.៤១៤នាក់ (ស្រី ២៥.៥២៦នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន៧៣.៨០៣នាក់ (ស្រី ៣៥.៥៣៨នាក់)។ ចំណែកមណ្ឌលប្រឡង មាន២០២មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្ត មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន១២៧មណ្ឌល។

គួររម្លឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០១៨ មានបេក្ខជនប្រឡង១១៧.០៦១នាក់ និង មានមណ្ឌលប្រឡង១៩៥។ ជាលទ្ធផល សិស្សដែលជាប់និទ្ទេស A មាន២៩០នាក់ និទ្ទេស B មាន១៥៣២នាក់ និទ្ទេស C មាន៤៦៣១នាក់ និទ្ទេស D មាន១៣៩៩៩នាក់ និង និទ្ទេស E មាន៥៤៦០៧នាក់៕

Tag:
 អប់រំ
 វិញ្ញាសា
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com