ជាតិ
ពីនេះ ពីនោះ
សម្រស់ «ភូមិកំពង់ភ្លុក» នារដូវប្រាំង
04, Jul 2019 , 12:10 pm        
រូបភាព
ទិដ្ឋភាពកំពង់ភ្លុក នារដូវប្រាំង
ទិដ្ឋភាពកំពង់ភ្លុក នារដូវប្រាំង
សៀមរាប៖ កំពង់ភ្លុក គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជាច្រើន។ ភូមិធម្មជាតិនេះ ស្ថិតនៅក្នុងភូមិកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ នារដូវវស្សា «កំពង់ភ្លុក» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេស ភ្ញៀវទេសចរអាចជិះទូកលេងកម្សាន្តគយគន់សម្រស់ដ៏ឆើតឆាយបែបធម្មជាតិ លើផ្ទៃទឹកនៃបឹងទន្លេសាប។


 
រដូវប្រាំងចូលមកដល់ កំពង់ភ្លុកប្រែមានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែលោក-អ្នក នឹងឃើញទូកនេសាទជាច្រើនត្រូវបានគេទុកចោលតាមច្រាំងនៃបឹងទន្លេសាប។ យ៉ាងណាមិញ លោក-អ្នក នឹងឃើញសកម្មភាពនេសាទយ៉ាងមមាញឹក អមជាមួយសកម្មភាពដឹកភ្ញៀវទេសចរ។ ភ្ញៀវទេសចរ ធ្វើដំណើរដល់ភូមិកំពង់ភ្លុកភ្លាម នឹងឃើញកូនទូកនេសាទ និងកាណូត ដាក់ដង្ហែគ្នាត្រៀមចាំរួចជាស្រេច ដើម្បីដឹកភ្ញៀវទេសចរទៅញុំាអាហារ មើលសម្រស់ព្រៃលិចទឹកលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែក។ 

សូមអញ្ជើញទស្សនាទិដ្ឋភាពភូមិធម្មជាតិកំពង់ភ្លុកដូចខាងក្រោម៖
 












































Tag:
 សៀមរាប
  កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com