ជាតិ
សុវត្តិភាព ចរាចរណ៍
ស្លាក​មហាវិថី​ឈ្នះ​ឈ្នះ ខូចខាត ដោយសារ​រថយន្ត​ខូច​ប្រព័ន្ធ​ហ្វ្រាំង​បុក​
04, Jul 2019 , 12:14 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​មួយគ្រឿង​បាន​ជ្រុល​ចង្កូត​ទៅបុក​ស្លាក​មហាវិថី​ឈ្នះ​ឈ្នះ និង​ដើម​ស្លា​១​ដើម​នៅក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែកក្កដា ឆ្នាំ​២០១៩​។ ថ្ម​ស្លាក​មហាវិថី និង​ដើមឈើ​រង​ការបែកបាក់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​



អត្ថបទទាក់ទង


​អ្នកបើកបរ​ឈ្មោះ ផែ ផាត អាយុ​៣១​ឆ្នាំ ដែល​ស្នាក់នៅ​ឡឥដ្ឋ​តា​លាង​ហេង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្តី​ចាស់ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល បានធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បានគេច​ពី​យាន​ផ្សេង ហើយ​ចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ឡើងលើ​សួន​ទៅ​ដើម​ស្លា និង​បុក​ស្លាក​បង្ហាញ​មហាវិថី​ឈ្នះ​ឈ្នះ​តែម្តង​។



ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​នាំ​អ្នកបើកបរ​រថយន្ត​មក​ធ្វើតេស្ត​ជាតិ​ស្រវឹង និង​តេស្ត​រក​សារធាតុ​ញៀន តែ​ពុំមាន​សារធាតុ​ទាំងពីរ​នេះ​ក្នុង​ខ្លួន​អ្នកបើកបរ​រថយន្ត​ឡើយ​។ មូលហេតុ​គឺ​ដោយសារ​រថយន្ត​ខ្វះ​លក្ខណៈ​បច្ចេកទេស (​ខូច​ប្រព័ន្ធ​ហ្វ្រាំង​)៕



© រក្សាសិទ្ធិដោយ thmeythmey.com