កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូលទីឡូស្វាគមន៍រតនគិរី ខណៈប៉ូលិសជួបវិសាខា រតនគិរីដែលទទួលបានចំណាត់ថ្នាក់លេខ៣ថ្នាក់ខេត្ត ត្រូវប៉ះសូលទីឡូអង្គរនៅជើងទីមួយ
× ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយ ត្រូវប្រកួតបង្គ្រប់ពីរគូចុងក្រោយនាវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា នេះ។
សូលទីឡូអង្គរ ប្រើប្រាស់កីឡដ្ឋានខេត្តសៀមរាប ស្វាគមន៍ក្រុមលេខ៣ថ្នាក់ខេត្ត រតនគិរី ស្របពេលដែលកីឡដ្ឋានអគ្គិសនីកម្ពុជា រៀបចំជំនួបរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយវិសាខា ដែលដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន លោក Akeep Tunji Ayoyinka។
កាលពីម្សិលមិញ គិរីវង់សុខសែនជ័យ បានយកឈ្នះណាហ្គាវើល ២-០ ខណៈក្រសួងការពារជាតិវាយបកយកឈ្នះម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត ៣-១។
សម្រាប់ជំនួបជើងទី១ កាលពីថ្ងៃពុធសប្តាហ៍មុន បឹងកេតបានយកឈ្នះម្ចាស់ផ្ទះសៀមរាប ៦-០ រីឯអគ្គិសនីកម្ពុជាបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយភ្ញៀវអង្គរថាយហ្គឺរ។ មួយថ្ងៃបន្ទាប់ ភ្នំពេញក្រោនយកឈ្នះកំពង់ចាម ១០-០ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះត្បូងឃ្មុំ ៤-០៕
© រក្សាសិទ្ធិដោយ thmeythmey.com