កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea តែងតាំង Lampard ជាអ្នកចាត់ការទូទៅ ក្នុងកិច្ចសន្យា៣ឆ្នាំ
04, Jul 2019 , 3:07 pm        
រូបភាព
ក្លិបតោ​ខៀវ Chelsea បានសម្រេច​តែងតាំង​អតីត​ខ្សែបម្រើ​ឆ្នើម​របស់ខ្លួន​លោក Frank Lampard ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ ដើម្បី​ជំ​នួន​លោក Maurizio Sarri ដែល​ចាក​ចេញទៅ​ដឹកនាំ Juventus​។ នេះបើយោងតាមវេបសាយផ្លូវការរបស់ក្លិប Chelsea។ ​


អត្ថបទទាក់ទង
 
Lampard វ័យ​៤១​ឆ្នាំ បាន​យល់ព្រម​ចាកចេញ​ពី​តំណែង​អ្នកចាត់ការ​ទូទៅ Derby County ដែល​ខ្លួន​បាន​កាន់កាប់​មួយ​រដូវ​កាល ដើម្បី​ទៅ​ចុះកិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​នៅ​ទឹកដី Stamford Bridge​។​

 

អតីត​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អង់គ្លេស​ដែល​ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្រុម​រហស្សនាម​តោ​ខៀវ​រយៈពេល ១៣​រដូវ​កាល បាន​ក្លាយជា​អ្នកចាត់ការ​លើកដំបូង​ដោយ​ដឹកនាំ Derby ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ Championship play-off ដើម្បី​ឡើងទៅ Premier League ប៉ុន្តែ​ចាញ់​ក្រុម Aston Villa​។​

សម្រាប់តំណែងថ្មីនៅទឹកដីចាស់នេះ Lampard បានក្លាយជាអ្នកចាត់ការទី១០របស់ Chelsea ចាប់តាំងពីមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ឡើងជាម្ចាស់ក្លិបក្នុងឆ្នាំ២០០៣មក។

លោក Jody Morris ជំនួយការអ្នកចាត់ការរបស់ Derby និងលោក Chris Jones ជាគ្រូបង្វឹកក៏ទៅចូលរួមជាមួយ Lampard នៅ Stamford Bridge ផងដែរ មុនពេលអតីតមិត្តរួមក្រុមចាស់ Petr Cech ត្រូវបានតែងតាំងជាប្រធានបច្ចេកទេសកាលពីខែមុន៕

© រក្សាសិទ្ធិដោយ thmeythmey.com