អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ដាក់ឱ្យ​ដំណើរការ​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី ដែលមាន​លក្ខណៈពិសេស​ជាង​មុន​
04, Jul 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា និង​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) បានធ្វើ​ទំនើបកម្ម និង​បាន​ដាក់ឱ្យ​ទាញយក​កម្មវិធី (Download App) សេវា​ធនាគារ​ចល័ត ដែលមាន​មុខងារ​កាន់​តែ​ពិសេស ផ្ដល់​ភាពងាយស្រួល ទំនើប និង​មាន​រូបរាង​កាន់តែ​ស្រស់ស្អាត សម្រាប់​ឱ្យ​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ធនាគារ​បាន​ដោយ​ខ្លួនឯង គ្រប់ពេលវេលា គ្រប់​ទីកន្លែង​។​
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា កម្មវិធី​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​នេះ មាន​រូបរាង​ថ្មី​ស្រស់ស្អាត មុខងារ​កាន់តែច្រើន ងាយស្រួល​ប្រើប្រាស់​ជាង​មុន សុវត្ថិភាព​ខ្ពស់ និង​កាន់តែ​ទំនើប​។ អតិថិជន អាច​ចូលទៅ​កាន់​សេវា​ធនាគារ​ចល័ត តាម​ទូរស័ព្ទ​តាមរយៈ​ការ​ស្កេ​ន​មុខ​របស់​អ្នកប្រើប្រាស់ (Face ID) ឬ​ស្កេ​ន​ក្រយៅដៃ សម្រាប់​ទូរស័ព្ទ​ដែល​អាច​ស្កេ​ន​មុខ ឬ​ក្រយៅដៃ​របស់​អ្នកប្រើប្រាស់​បាន​។ 


 
​ជាមួយ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ លោកអ្នក​អាច​បង់ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរប្រាក់​ទៅកាន់​ដៃគូ​ជំនួញ ឬ មនុស្ស​ជាទី​ស្រឡាញ់ ផ្ទេរប្រាក់​តាម​លេខ​សម្ងាត់ ឬ​ផ្ទេរប្រាក់​ទៅកាន់​អ្នក​ដែល​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យមើល​សមតុល្យ​គណនី របាយការណ៍​គណនី និង​សេវា​ជាច្រើន​ទៀត ដោយ​មិន​គិត​កម្រៃ​សេវា​។​
 
​លោក សូ​នី បន្តទៀតថា នេះ​គឺជា​ការប្ដេជ្ញាចិត្ត​ពី​ប្រា​សាក់ ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ ដល់​អតិថិជន ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​ផ្សេងៗ បាន​គ្រប់ពេលវេលា គ្រប់​ទីកន្លែង ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព និង​លឿន​រហ័ស​។​
 
​អតិថិជន​អាច​ទាញយក​កម្មវិធី​នេះ ចេញពី Apple's App Store: https://apple.co/308KJ3h និង Google’s Play Store: https://bit.ly/2KT72Cf បាន​ដោយ​ឥតគិតថ្លៃ ឬ ចូលទៅ​ប្រើ​សេវា​ធនាគារ​ចល័ត​តាម​កុំព្យូទ័រ​តាម https://ibanking.prasac.com.kh/​។ 
 
​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ ដើម្បី​រីករាយ​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ធនាគារ តាម​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដោយ​ឥត​គិត​កម្រៃ​សេវា និង​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់​។​
​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក ឬ ចូលទៅ​កាន់ www.prasac.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com