ជាតិ
ខ្យល់​កន្ត្រាក់ ធ្វើ​ឲ្យ​រលំ​ឃ្លាំង​ចិន​មួយកន្លែង​នៅ​ព្រះសីហនុ តែ​មិនមាន​អ្នករបួស​ឡើយ​
04, Jul 2019 , 8:39 pm        
រូបភាព
រូបពីបណ្តាញសង្គម
រូបពីបណ្តាញសង្គម
​ឃ្លាំង​មួយកន្លែង​របស់​ជនជាតិ​ចិន ក្នុង​ក្រុងព្រះសីហនុ បាន​រលំ​នៅពេល​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ខ្លាំង កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​។ លោក ឱ សារឿន អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ក្រុម​ជំនាញ មិនទាន់បាន​ចុះ​ពិនិត្យ​បច្ចេកទេស​នៃ​ការសាងសង់​ឃ្លាំង​នេះ​នៅឡើយ​ទេ​។


 
​លោក ឱ សារឿន បាន​បញ្ជាក់ថា មិនមាន​នរណាម្នាក់ រងរបួស​ឡើយ ប៉ុន្តែ​ឃ្លាំង​ត្រូវ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​។ លោក អះអាងថា ឃ្លាំង​ខាងលើ គឺ​សង់​ផ្ទាល់​ដី​មួយ​ជាន់ ដែល​ធ្វើ​ពី​ដែក​និង​ប្រក់​ស័ង្កសី ហើយ​ក្នុង​ឃ្លាំង​មិនមាន​ផ្ទុកទំនិញ​នោះទេ​៕ 
 

Tag:
 រលំ​ឃ្លាំង
© រក្សាសិទ្ធិដោយ thmeythmey.com