ជាតិ
ខ្យល់កន្ត្រាក់ ធ្វើឲ្យរលំឃ្លាំងចិនមួយកន្លែងនៅព្រះសីហនុ តែមិនមានអ្នករបួសឡើយ រូបពីបណ្តាញសង្គម
× ឃ្លាំងមួយកន្លែងរបស់ជនជាតិចិន ក្នុងក្រុងព្រះសីហនុ បានរលំនៅពេលភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩។ លោក ឱ សារឿន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា ក្រុមជំនាញ មិនទាន់បានចុះពិនិត្យបច្ចេកទេសនៃការសាងសង់ឃ្លាំងនេះនៅឡើយទេ។
លោក ឱ សារឿន បានបញ្ជាក់ថា មិនមាននរណាម្នាក់ រងរបួសឡើយ ប៉ុន្តែឃ្លាំងត្រូវខូចខាតស្ទើរតែទាំងស្រុង។ លោក អះអាងថា ឃ្លាំងខាងលើ គឺសង់ផ្ទាល់ដីមួយជាន់ ដែលធ្វើពីដែកនិងប្រក់ស័ង្កសី ហើយក្នុងឃ្លាំងមិនមានផ្ទុកទំនិញនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com