ពីនេះ ពីនោះ
ពាក្យ «Chat» ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំណត់​ឲ្យ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​ឈែ​ត​»
05, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​ពាក្យ «Chat» នេះ​នៅក្នុង​សទ្ទានុក្រម​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​(​ខ្មែរ​- អង់គ្លេស និង​បារាំង​)  ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​«​ឈែ​ត​»​។ «Chat» ពាក្យ​ខ្មែរ​ថា​«​ឈែ​ត​» មានន័យថា ការសន្ទនា​គ្នា​លេង ដោយ​ប្រើ​អក្សរ សំឡេង តាម​បណ្តាញ​កុំព្យូទ័រ បណ្តាញ​សកល ឬ​អ៊ីនធឺណិត​។

 
​ការប្រើ​ពាក្យ​បរទេស ឬ​ខ្ចី​ពាក្យ​ពី​គេ វា​ជា​រឿង​សាមញ្ញ​ទៅហើយ ដោយសារ​មនុស្ស​នៅ​ជុំវិញ​ពិភព​តែងតែមាន​ទំនាក់ទំនង​គ្នា​តាមរយៈ​ភាសាជាតិ​។ បច្ចុប្បន្ន​ពាក្យ​បរទេស ដែល​ពលរដ្ឋ​ខ្មែរ​ឧស្សាហ៍​ប្រើ​សម្រាប់​ទំនាក់ទំនង​គ្នា​នោះ​មានដូចជា​ពាក្យ ឌីជីថល​(Digital) អ៊ីនធឺណិត​(Internet) ក្រាហ្វិក​(Graphic) ប៊ូ​តង់​(Button) អន​ឡាញ​(Online) អាប់​ដេ​ត​(Update) វេ​ប​សាយ​(Website) ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com