ជាតិ
ពិព័រណ៍គំនូរបុរាណតាំងបង្ហាញដល់ថ្ងៃទី៦កក្កដានៅសារមន្ទីរជាតិភ្នំពេញ រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
× ភ្នំពេញ៖ សារមន្ទីរជាតិកម្ពុជាបានតាំងពិព័រណ៍ «ស្នាដៃសិល្បៈគំនូរបុរាណ ដោយក្រុមវិចិត្រករកម្ពុជា» ពីថ្ងៃទី៦ខែមិថុនា ដល់ថ្ងៃទី៦កក្កដា ឆ្នាំ២០១៩។ ពិព័រណ៍នេះរៀបចំដោយនាយកដ្ឋានសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម សហការជាមួយនាយកដ្ឋានសារមន្ទីរ ក្រោមកិច្ចគាំទ្រពីក្រសួងវប្បធម៌និងវិចត្រសិល្បៈ ដោយប្រើប្រាស់ថវិកាជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦មិថុនាឆ្នាំ២០១៩ សារមន្ទីរជាតិកម្ពុជា បានប្រារព្ធពិធីសម្ភោធបើកពិព័រណ៍ស្ដីពី «ស្នាដៃសិល្បៈគំនូរបុរាណ ដោយក្រុមវិចិត្រករកម្ពុជា» ក្រោមអធិបតីភាពលោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងអ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ៕
Tag:
គំនូរ
ពិពរណ៍
សិល្បៈ
សារមន្ទីរជាតិ
ក្រសួងវប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com