ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើតជំងឺផ្តាសាយនៅរដូវក្តៅ អាចសាកល្បងវិធីព្យាបាលដោយខ្លួនឯងទាំងនេះបាន
× ជាធម្មតា យើងច្រើនតែដឹងហើយថា ជំងឺផ្តាសាយច្រើនតែវាយប្រហារទៅលើសុខភាពមនុស្សយើងនៅរដូវរងា ឬរដូវភ្លៀង។ ប៉ុន្តែសម័យនេះហើយ មិនខ្វល់ថារដូវណាឡើយ គឺអាចកើតជំងឺផ្តាសាយបានទាំងអស់ រួមទាំងរដូវក្តៅផងដែរ។ រឿងនេះអាចដោយសារតែ ការដែលមិនសូវប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងមិនសូវទទួលបានវីតាមីន D នឹងបង្កើនឱកាសនៃការឆ្លងវីរុសបង្កជំងឺផ្តាសាយបាន។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកកំពុងតែកើតជំងឺផ្តាសាយនៅរដូវក្តៅមែន យកល្អគួរតែសាកល្បងវិធីព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះបាន៖
ទឹកឃ្មុំ
ចូរលាយទឹកឃ្មុំពីរស្លាបព្រាកាហ្វេ ជាមួយទឹកក្រូចឆ្មា ឬទឹកខ្ញីមួយស្លាបព្រាកាហ្វេ
ចូរញ៉ាំល្បាយដែលលាយចូលគ្នាខាងលើនេះចំនួន ២ ទៅ ៣ដងក្នុងមួយថ្ងៃ
អ្នកក៏អាចញ៉ាំទឹកឃ្មុំឆៅមួយស្លាបព្រាបាយក៏បានដែរ
ចូរញ៉ាំទឹកឃ្មុំមួយស្លាបព្រាកាហ្វេមុនចូលគេងដើម្បីបំបាត់ការក្អក
តែខ្ញី
ចូរហាន់ខ្ញីជាបន្ទះស្តើងៗ បន្ទាប់មក ដាក់វាទៅក្នុងទឹកមួយពែង ហើយដាំវាឲ្យពុះដើម្បីធ្វើជាតែផឹក
ចូរបន្ថែមទឹកឃ្មុំបន្តិចបន្តួចទៀតដើម្បីបង្កើតរសជាតិ និងញ៉ាំវា ៣ ទៅ ៤ដងក្នុងមួយថ្ងៃជាការស្រេច៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com