រថយន្ត
អត្ថបទពាណិជ្ជកម្ម
រថយន្ត SUV Ford Ecosport សន្សំសំចៃ​ប្រេង ប​ចេ្ច​ក​វិទ្យា​ទំនើប និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​
05, Jul 2019 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្ននេះ រថយន្ត​ប្រភេទ SUV ទទួលបាន​ការពេញនិយម​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​រថយន្ត​ប្រភេទ​នេះ អាច​ប្រើប្រាស់​បាន​ច្រើន​កាលៈទេសៈ មិន​ថា​សម្រាប់​ធ្វើការ ឬ​ដំណើរ កម្សាន្ត​នោះទេ​។ ភាគច្រើន អ្នក​ដែល​ជ្រើសរើស​រថយន្ត​ប្រភេទ​នេះ​យកទៅ​ប្រើប្រាស់ ដោយសារ​រថយន្ត SUV មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់​។​
 

 
​រថយន្ត Ford Ecosport ជា​ប្រភេទ​រថយន្ត SUV ខ្នាតតូច និង​ទទួលបាន​ការពេញនិយម​ខ្លាំង ដោយសារ​វា​សមត្ថភាព​អាច​បត់បែន​ទៅតាម​គ្រប់​តម្រូវ​របស់​យើង ដូចជា​ការប្រើប្រាស់​នៅក្នុង​ទីក្រុង ឬ​ការដើរ​កម្សាន្ត​តាម​ខេត្ត​ចុង​សប្ដាហ៍​ជាដើម​។ កាន់តែ​ពិសេស វា​ជួយ​សន្សំសំចៃ​ប្រេង និង​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។ Ford Ecosport បើកបរ​ផ្លូវ​ឆ្ងាយ​កាន់តែ​សប្បាយរីករាយ និង​ចំណាយ​កាន់តែ​តិច ព្រោះ Ford Ecosport បាន​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost ទំហំ 1.0L តែមាន​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច និង​មិន​ប៉ះពាល់​បរិស្ថាន​ទៀតផង​។​
 

 
​សម្រាប់​ការបើកបរ​នៅក្នុង​ទីក្រុង ដែលមាន​ផ្លូវ​ស្ទះ​តូចចង្អៀត ពិបាក​ចត​ឡាន ក៏​លែង​ជា​បញ្ហា​ទៀត​ដែរ ព្រោះ Ford Ecosport មាន​រាង​តូច​ល្មម ងាយស្រួល​រក​កន្លែង​ចត​។ ម្យ៉ាងទៀត រថយន្ត​នេះ ក៏បាន​ភ្ជាប់​មកជា​មួយ​នូវ​ប​ចេ្ច​ក​វិទ្យា​ទំនើបៗ មួយចំនួន​ដូចជា ចង្កៀង​មុខ​បិទ​បើក​អូ​តូ ផ្លិត​ទឹកអូ​តូ និង​មាន​កាមេរ៉ា និង​សេន​សឺ​ខាងក្រោយ ជំនួយ​ចូល​ចត​ផងដែរ​។​


 
​មិនតែប៉ុណ្ណោះ អ្នក​អាច​ជ្រើសរើស​រថយន្ត​មួយ ដែល​អ្នក​គិតថា​ស័​ក្ដ​សម និង​បុគ្គលិកលក្ខណៈ​របស់​អ្នក ព្រោះ Ford Ecosport មាន​ច្រើន​ព៌​ណ​សម្រាប់​អ្នក​ជ្រើសរើស រួមមាន​ដូចជា​ពណ៌​ខៀវ ស័​ក្ដ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ហ៊ឺហារ​សប្បាយរីករាយ ពណ៌​ក្រហម សម្រាប់​អ្នក​ដែល​ស្រលាញ់​រថយន្ត​បែប​ស្ព័​រ ពណ៌​ទឹកក្រូច សម្រាប់​អ្នក​ស្រលាញ់​ភាព​ថ្មី​ខុសប្លែក​ពី​គេ និង​ពណ៌ ស ក៏​មើលទៅ​ស្រស់ស្អាត​មិន​ចាញ់​ពណ៌​ដទៃ​ដែរ​។​


 
​ថ្វិ​ដ្បិតតែ​រថយន្ត​នេះ មាន​រាង​តូច​ល្មម​មែនពិត តែមាន​កន្លែង​ដាក់​សម្ភារ​ច្រើន​ដល់​ទៅ​ជាង ២០ កន្លែង ដូចជា​កន្លែង​ដាក់​កែវ ឬ​ដប​ទឹក កន្លែង​ដាក់​ស្បែកជើង ប្រអប់​ត្រជាក់ សម្រាប់​ដាក់​ភេសជ្ជៈ កន្លែង​ដាក់​ទូរស័ព្ទ និង​កន្លែង​ដាក់​អីវ៉ាន់​ជាច្រើន​ទៀត​។ 
 
​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​សប្ដាហ៍​វិញ Ford Ecosport ក៏​មិន​ចាញ់​រថយន្ត SUV ប្រភេទ​ធំៗ​ដែរ អ្នក​អាចដាក់​សម្ភារ​ផ្សេងៗ​ដូចជា​កង់ ឬ​ក្ដារ​ជិះ​លើទឹក​នៅលើ​ដំបូល និង​ផ្នែក​ខាងក្រោយ​រថយន្ត​បាន​។ ប​ចេ្ច​ក​វិទ្យា​ជំនួយ​នៅពេល​បើកបរ​មួយចំនួន បាន​បំពាក់​លើ Ford Ecosport ដែល​ផ្ដល់​ភាពងាយស្រួល និង​ផ្ដល់​ទំនុកចិត្ត​ក្នុងការ​បើកបរ រួមមាន​ដូចជា ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត (Hill Launch Assist)​។ នៅពេល​កំពុង​ឡើង ហើយ​អ្នក​ឈប់​នៅលើ​ទួល ប្រព័ន្ធ​នេះ នឹង​ជាន់​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​រយៈពេល 2.5 វិនាទី ដើម្បី​ទុកពេល​ឲ្យ​អ្នកមាន​ពេល​ដក​ជើង​ចេញពី​ហ្វ្រាំង ទៅជា​ន់​លើ​ហ្គា ជៀសវាង​ការ​រអិល​ថយក្រោយ​។ 


 
​កាន់តែ​ពិសេស​ជាងនេះទៅទៀត ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង និង​រអិល វា​អាចធ្វើ​ការ​ទប់​លំនឹង​របស់​រថយន្ត និង​បញ្ជៀ​សការ​ក្រឡាប់ (Electronic Stability Control) មិន​ចំពោះតែ​ផ្លូវ​ធម្មតា​នោះទេ នៅលើ​ផ្លូវ​ក្រួស ឬ​ផ្លូវដី ក៏​ដំណើរការបាន​ដូចគ្នា​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com