អត្ថបទពាណិជ្ជកម្ម
ត្រឹមថត Zoom អគារភ្លោះ Petronas នៅម៉ាឡេស៊ី និងBurj Khlifa នៅឌូបៃ ទុកចិត្ត 60X Digital Zoom របស់ OPPO Reno
× បន្ទាប់ពីបានប្រកាសខ្លួនជាសាធារណៈ នៅលើទីផ្សារកម្ពុជា និងនៅលើទីផ្សារសកលរួចមក ស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូន OPPO គឺ Reno Series ដែលមានម៉ូឌែល OPPO Reno ធម្មតា និង OPPO Reno 10X Zoom បានធ្វើឲ្យពិភពទូរស័ព្ទ មានភាពរង្គោះរង្គើរ ដោយសារតែវាមានសមត្ថភាព Zoom ដ៏វិសេសវិសាលរបស់វា។ OPPO ម៉ូឌែលនេះ ធ្វើឲ្យអ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននាក់ បានសម្រុកថត និងបញ្ចេញរូបភាពដែលធ្លាប់តែនៅទីតាំងដ៏សែនឆ្ងាយ មិនអាចមើលឃើញនឹងភ្នែកបាន ឲ្យមកកាន់តែកៀកនឹងភ្នែកតែម្តង។
ជាក់ស្តែងដូចជារូបភាពទាំងពីរនេះ គឺវាបាន Zoom យកអគាភ្លោះ Petronas កប់ពពក និងខ្ពស់ជាងគេ ដ៏ល្បីល្បាញប្រចាំនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី និង Zoom យករូបភាពអគារ Burj Khalifa ដ៏សែនខ្ពស់កប់ពពក ប្រចាំនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានយ៉ាងច្បាស់ និងកាន់តែកៀកភ្នែកថែមទៀតផង។
ដូចលោកអ្នកធ្លាប់ដឹងស្រាប់ហើយថា កាលពីព្រឹត្តិការណ៍ MWC នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ក្រុមហ៊ុន OPPO បានប្រកាសថាខ្លួនឯងថា នឹងមានម៉ូឌែលស៊េរីថ្មី ដែលមានបំពាក់បច្ចេកវិទ្យា Zoom ត្រឹមតែ១០ដងប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយមក ការប្រកាសបង្ហាញខ្លួនជាផ្លូវការ OPPO បែរជាលេងមួយក្បាច់ឡើងដាច់ផ្ងារតែម្តង គឺវាបានបង្ហាញខ្លួនកូនច្បងត្រកូល Reno ដែលមានឈ្មោះថា OPPO Reno 10X Zoom ដែលមានកម្រិត Zoom ឡើងដល់ទៅ៦០ដង (បង្កប់បច្ចេកវិទ្យា 60X Digital Zoom) ដូចក្នុងរូបភាពនេះ គឺវាបានចាប់ផ្តើម Zoom ពីកម្រិត2X ទៅ10X និង ហក់ឡើង 60X តែម្តង ជាកម្រិត Zoom ដែលមានប្រវែងជាងគេបំផុតក្នុងចំណោមស្មាតហ្វូនទាំងអស់ ។
សូមបញ្ជាក់ថាកាមេរ៉ាក្រោយរបស់ OPPO Reno 10X Zoom មានចំនួន៣គ្រាប់ ដែលមានមុខងារសំខាន់ៗដូចជា កាមេរ៉ាមេទំហំ 48MP ឬ (Main Camera) + កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ដែលមានបច្ចេកវិទ្យា 60X Digital Zoom ដ៏ល្បីល្បាញជាងគេ ដោយវាអាច Zoom បានកាន់តែឆ្ងាយហួសពីការរំពឹងទុក ដូចពាក្យថា«OPPO Reno លើសពីអ្វីដែលអ្នកមើលឃើញ»។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនម៉ូឌែលនេះ ក៏មានមុខងារ Ultra Night Mode 2.0 ដើម្បីផលិតពណ៌ដ៏ស្រស់ឆើតឆាយប្រកបដោយគុណភាពច្បាស់ល្អ នៅទីងងឹត តាមរយៈបន្ទះឆ្លាតវៃ នៃHDR និង Multi-Frame Noise ផងដែរ ដោយម៉ូឌែល OPPO Reno 10X Zoom ដ៏អស្ចារ្យនេះ មានតម្លៃ 899$ ប៉ុណ្ណោះដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com